logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញក្នុងសិក្ខាសាលាស្តីពីវិធានការកាត់បន្ថយបទល្មើស និងការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប
76
30-March-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាសហអធិបតី ជាមួយលោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ក្នុងសិក្ខាសាលាស្តីពីវិធានការកាត់បន្ថយបទល្មើស និងការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌទាំង ៦ផងដែរ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។


សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពការងាររបស់មន្ត្រីអនុវត្តច្បាប់ និងបង្កើនប្រសិទ្ធភាពក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន ដោយផ្តោតលើវិធានការសំខាន់ៗដូចជា ការពង្រឹងការអនុវត្តច្បាប់ ការបង្ការការពារបទល្មើស និងការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះហានិភ័យនានា។ កម្មវិធីនេះក៏ជាវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈមនានា ក្នុងការអនុវត្តការងារជាប្រចាំផងដែរ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ