logo
Header Logo
News Detail
thumbnail
អភិបាលខេត្តសៀមរាប អញ្ជើញចុះពិនិត្យការសាងសង់ ផ្លូវមួយខ្សែ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ
70
04-Jan-2026
Sub-nation news
Link

ខេត្តសៀមរាប៖នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ្នកឧញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញចុះពិនិត្យការសាងសង់ ផ្លូវក្រាលកៅស៊ូមួយខ្សែ(ផ្លូវមុខតុលាការ) ដែលមានបណ្តោយប្រវែង ២គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ។


ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បានបញ្ជាក់ថា ក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​ផ្លូវមួយខ្សែប្រវែង​ ២គីឡូម៉ែត្រ​ និងទទឹង៨ម៉ែត្រត្រូវបានក្រុមការងារបច្ចេកទេសធ្វេីការជួសជុល​ និងសាងសង់ឡេីងវិញកាលពីថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០២៥ ដោយប្រើរយៈពេលចំនួន៣២ថ្ងៃ។


ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​ ដែលតែងតែគិតគូរអំពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប​ ដោយផ្តល់ការសាងសង់ផ្លូវមួយខ្សែនេះសម្រាប់បងប្អូនប្រជាពលរដ្ឋ​ងាយស្រួលធ្វេីដំណេីរជាងមុន៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior