

ខេត្តសៀមរាប៖នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ្នកឧញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញចុះពិនិត្យការសាងសង់ ផ្លូវក្រាលកៅស៊ូមួយខ្សែ(ផ្លូវមុខតុលាការ) ដែលមានបណ្តោយប្រវែង ២គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់ផ្លូវមួយខ្សែប្រវែង ២គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រត្រូវបានក្រុមការងារបច្ចេកទេសធ្វេីការជួសជុល និងសាងសង់ឡេីងវិញកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើរយៈពេលចំនួន៣២ថ្ងៃ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ដែលតែងតែគិតគូរអំពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ដោយផ្តល់ការសាងសង់ផ្លូវមួយខ្សែនេះសម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរជាងមុន៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប







