

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា (GBV)។
ដោយមានការអញ្ជើញចូលរួមពី លោក លោស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយនាយរងការិយា ព្រមទាំង សមាជិក សមាជិកា អង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា (GBV) ក្រុមទីប្រឹក្សាអនុវត្តគម្រោង (PIC)។
កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យមើលលើទិដ្ឋភាពទូទៅនៃការអនុវត្តគម្រោងផែនការសកម្មភាពដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ ដូចជាការងារបណ្ដុះបណ្ដាលដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ការងារទិន្នន័យនិងព័ត៌មានវិទ្យា ការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងការពារសុវត្ថិភាព បរិស្ថាន និងសង្គម ការងារលទ្ធកម្ម និងសំណង់ស៊ីវិល និងការងារហិរញ្ញវត្ថុនិងគណនេយ្យ។
គម្រោងខាងលើនឹងអនុវត្តនៅរាជធានី ខេត្តគោលដៅចំនួន៥ សរុប១៤ក្រុង ស្រុក ខណ្ឌ ដោយផ្ដោតសំខាន់លើកិច្ចការដូចខាងក្រោម៖
១. ការកែលម្អអភិបាលកិច្ចសម្រាប់ការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV)
២. ការបង្កើនសមត្ថភាពអ្នកផ្តល់សេវាកម្មថ្នាក់មូលដ្ឋាន
៣.ការលើកកម្ពស់គំរូបង្ការទប់ស្កាត់ និងដំណោះស្រាយឌីជីថល
៣. សម្របសម្រួលត្រួតពិនិត្យដឹកនាំការកសាងសមត្ថភាពថ្នាក់ខេត្តនិងកំណែទម្រង់ច្បាប់។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ








