logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា (GBV)​
39
28-January-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀល​ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦​ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា (GBV)។


ដោយមានការអញ្ជើញចូលរួមពី​ លោក​ លោស្រី​ ប្រធាន​នាយកដ្ឋាន​ អនុប្រធាន​នាយកដ្ឋាន​ នាយ​នាយរងការិយា​ ព្រមទាំង​ សមាជិក សមាជិកា អង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា (GBV) ក្រុមទីប្រឹក្សាអនុវត្តគម្រោង (PIC)។


កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យមើលលើទិដ្ឋភាពទូទៅនៃការអនុវត្តគម្រោងផែនការសកម្មភាពដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ ដូចជាការងារបណ្ដុះបណ្ដាលដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ការងារទិន្នន័យនិងព័ត៌មានវិទ្យា ការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងការពារសុវត្ថិភាព បរិស្ថាន និងសង្គម ការងារលទ្ធកម្ម និងសំណង់ស៊ីវិល និងការងារហិរញ្ញវត្ថុនិងគណនេយ្យ។

គម្រោងខាងលើនឹងអនុវត្តនៅរាជធានី ខេត្តគោលដៅចំនួន៥ សរុប១៤ក្រុង ស្រុក ខណ្ឌ ដោយផ្ដោតសំខាន់លើកិច្ចការដូចខាងក្រោម៖

១.​ ការកែលម្អអភិបាលកិច្ចសម្រាប់ការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV)

២.​ ការបង្កើនសមត្ថភាពអ្នកផ្តល់សេវាកម្មថ្នាក់មូលដ្ឋាន

៣.ការលើកកម្ពស់គំរូបង្ការទប់ស្កាត់ និងដំណោះស្រាយឌីជីថល

៣.​ សម្របសម្រួលត្រួតពិនិត្យដឹកនាំការកសាងសមត្ថភាពថ្នាក់ខេត្តនិងកំណែទម្រង់ច្បាប់។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ