

ស្វាយរៀង ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារ មនសិការពលរដ្ឋល្អ ខេត្តស្វាយរៀង បានរៀបចំកម្មវិធី បាឋកថាជូនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងក្លឹបសិក្សា កម្មវិធីមនសិការពលរដ្ឋល្អ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម ទុំ សារាវុធ អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្ត និងជាប្រធានគម្រោង និងលោកជំទាវ ប៉ែន ពិសី អនុប្រធានគម្រោង។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពី លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរ លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកអភិបាល នៃគណៈអភិបាល ក្រុង/ស្រុកទាំង០៨ លោកនាយក លោកគ្រូ លោកអ្នកគ្រូក្រុមការងារ សិស្សានុសិស្សដែលបានចូលរួមក្នុងក្លឹបសិក្សា កម្មវិធីមនសិការពលរដ្ឋល្អ ចំនួន៥វិទ្យាល័យ គឺវិទ្យាល័យស្វាយរៀង វិទ្យាល័យ ហ៊ុន សែន ប្រសូតិ, វិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ, វិទ្យាល័យ ហ៊ុន សែន កំពង់ចក,វិទ្យាល័យ រមាសហែក ដែលមានក្លឹបសិក្សា ចំនួន១២ក្លឹប ដែលចូលរួមប្រមាណ ចំនួន៦០០នាក់ ។
ផ្អែកតាមរបៀបវរៈនៃកម្មវិធីនេះដែរ ឯកឧត្តម ទុំ សារាវុធ អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្ត និងជាប្រធានគម្រោងកម្មវិធីមនសិការពលរដ្ឋល្អបានធ្វើបទបង្ហាញស្តីពីប្រវត្តិ និងបេសកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានមាតិកា ប្រវត្តិរបស់សហភាពសហព័ន្ធយុវជនកម្ពុជា គោលបំណងនៃការបង្កើត ស.ស.យ.ក និងបេសកម្ម ដំណើរបស់កម្ពុជាចាប់ពីឆ្នាំ ១៩៥៣ ដល់បច្ចុប្បន្ន គោលនយោបាយអភិវឌ្ឍន៍យុវជន និងរចនាសម្ព័ន្ធចាត់តាំង។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើបទបង្ហាញលេីប្រធានបទអំពីយុវជន និងការចូលរួម អភិវឌ្ឍន៍ជាតិឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលមានមាតិការ យុវជន ការអភិវឌ្ឍ ចក្ខុវិស័យ ការចូលរួមរបស់យុវជន,ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការសន្និដ្ឋាន៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
















