logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបាឋកថា ជូនដល់សិស្សានុសិស្ស នៃសមាជិកក្លឹបសិក្សា នៃកម្មវិធីមនសិការពលរដ្ឋល្អ
173
09-May-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ស្វាយរៀង ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារ មនសិការពលរដ្ឋល្អ ខេត្តស្វាយរៀង បានរៀបចំកម្មវិធី បាឋកថាជូនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងក្លឹបសិក្សា កម្មវិធីមនសិការពលរដ្ឋល្អ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម ទុំ សារាវុធ អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្ត  និងជាប្រធានគម្រោង និងលោកជំទាវ ប៉ែន ពិសី អនុប្រធានគម្រោង។ 


ពិធីនេះក៏មានការអញ្ជេីញចូលរួមពី លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរ លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត  លោកប្រធានមន្ទីរផែនការខេត្ត លោកអភិបាល នៃគណៈអភិបាល ក្រុង/ស្រុកទាំង០៨ លោកនាយក លោកគ្រូ លោកអ្នកគ្រូក្រុមការងារ  សិស្សានុសិស្សដែលបានចូលរួមក្នុងក្លឹបសិក្សា  កម្មវិធីមនសិការពលរដ្ឋល្អ ចំនួន៥វិទ្យាល័យ គឺវិទ្យាល័យស្វាយរៀង  វិទ្យាល័យ ហ៊ុន សែន ប្រសូតិ,  វិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ, វិទ្យាល័យ ហ៊ុន សែន កំពង់ចក,វិទ្យាល័យ រមាសហែក ដែលមានក្លឹបសិក្សា ចំនួន១២ក្លឹប ដែលចូលរួមប្រមាណ ចំនួន៦០០នាក់ ។ 


ផ្អែកតាមរបៀបវរៈនៃកម្មវិធីនេះដែរ ឯកឧត្តម ទុំ សារាវុធ  អនុប្រធានប្រចាំការ  ស.ស.យ.ក ខេត្ត និងជាប្រធានគម្រោងកម្មវិធីមនសិការពលរដ្ឋល្អបានធ្វើបទបង្ហាញស្តីពីប្រវត្តិ និងបេសកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានមាតិកា ប្រវត្តិរបស់សហភាពសហព័ន្ធយុវជនកម្ពុជា គោលបំណងនៃការបង្កើត ស.ស.យ.ក និងបេសកម្ម ដំណើរបស់កម្ពុជាចាប់ពីឆ្នាំ ១៩៥៣ ដល់បច្ចុប្បន្ន គោលនយោបាយអភិវឌ្ឍន៍យុវជន និងរចនាសម្ព័ន្ធចាត់តាំង។ 


ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើបទបង្ហាញលេីប្រធានបទអំពីយុវជន និងការចូលរួម អភិវឌ្ឍន៍ជាតិឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលមានមាតិការ យុវជន ការអភិវឌ្ឍ ចក្ខុវិស័យ ការចូលរួមរបស់យុវជន,ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការសន្និដ្ឋាន៕


ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ