

នាព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញបច្ចេកទេស បានអញ្ជើញចូលរួមសិក្ខាសាលាផ្តល់សុពលភាពលើផែនទីបង្ហាញផ្លូវធានាចីរភាពនៃការឆ្លើយតបមេរោគអេដស៍ឆ្នាំ២០២៦-២០២៩ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជារដ្ឋលេខាធិការ និងជាប្រធាន/តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី, DFAT, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អង្គការសង្គមស៊ីវិលធ្វើការងារអេដស៍HACC, CPN+, KHANA, RHAC, FHI360, បណ្តាញចតុមុខ, MHC, MHSS, AUA, ជាច្រើនរូប។






