logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមសិក្ខាសាលាផ្តល់សុពលភាពលើផែនទីបង្ហាញផ្លូវធានាចីរភាពនៃការឆ្លើយតបមេរោគអេដស៍ឆ្នាំ ២០២៦-២០២៩
49
04-May-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញបច្ចេកទេស បានអញ្ជើញចូលរួមសិក្ខាសាលាផ្តល់សុពលភាពលើផែនទីបង្ហាញផ្លូវធានាចីរភាពនៃការឆ្លើយតបមេរោគអេដស៍ឆ្នាំ២០២៦-២០២៩ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។


សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជារដ្ឋលេខាធិការ និងជាប្រធាន/តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី, DFAT, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អង្គការសង្គមស៊ីវិលធ្វើការងារអេដស៍HACC, CPN+, KHANA, RHAC, FHI360, បណ្តាញចតុមុខ, MHC, MHSS, AUA, ជាច្រើនរូប។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ