logo
Header Logo
News Detail
thumbnail
នគរបាលខេត្តកំពង់ឆ្នាំង បន្តចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
137
29-Apr-2025
Social Security News
Link

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងដើម្បីឆ្លើយតបនៅរាល់តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា កម្លាំងនគរបាលជំនាញរបស់ខេត្ត សហការជាមួយតាមបណ្ដាអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៨ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដោយបានចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិ សៀវភៅគ្រួសារប្រភេទ (ក២) និង (ក៤) មិនតែប៉ុណ្ណោះដើម្បីបង្កឱ្យមានលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាននាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះផងដែរ។


ក្នុងនោះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង មានអត្តសញ្ញាណប័ណ្ណហួសសុពលភាពសូមអញ្ជើញមកថតសាជាថ្មីនៅតាមបណ្ដាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior