ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងដើម្បីឆ្លើយតបនៅរាល់តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា កម្លាំងនគរបាលជំនាញរបស់ខេត្ត សហការជាមួយតាមបណ្ដាអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៨ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដោយបានចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិ សៀវភៅគ្រួសារប្រភេទ (ក២) និង (ក៤) មិនតែប៉ុណ្ណោះដើម្បីបង្កឱ្យមានលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាននាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះផងដែរ។
ក្នុងនោះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង មានអត្តសញ្ញាណប័ណ្ណហួសសុពលភាពសូមអញ្ជើញមកថតសាជាថ្មីនៅតាមបណ្ដាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង