logo
Header Logo
News Detail
thumbnail
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងពន្ធនាគារ
64
28-Oct-2026
National news
Link

កោះកុង៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ និងពិនិត្យទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅខេត្តកោះកុង។


ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងគ្រប់ប្រធានអង្គភាពបានចូលរួមផ្តល់មតិយោបល់ ពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងកែលម្អការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរឡើង។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗចំនួន៧ចំណុច ដើម្បីពង្រឹងភាពធន់ និងធានានិរន្តរភាពនៃប្រតិបត្តិការការងារ រួមមាន៖


១. ភាពធន់នៃទិន្នន័យ៖ ត្រូវរៀបចំប្រព័ន្ធបម្រុងទុកទិន្នន័យ (Backup) និងផែនការស្តារទិន្នន័យឡើងវិញក្នុងករណីមានអាសន្ន។


២. ភាពធន់នៃប្រព័ន្ធឌីជីថល៖ ត្រូវធានាឱ្យប្រព័ន្ធដំណើរការបានរលូន និងមានផែនការបម្រុងសម្រាប់ដោះស្រាយពេលប្រព័ន្ធមានបញ្ហា។


៣. ភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ៖ ត្រូវធានានិរន្តរភាពការងារ ទោះបីស្ថិតក្នុងស្ថានភាពលំបាក ឬមានការរំខានក៏ដោយ។


៤. ភាពធន់នៃធនធានមនុស្ស៖ ត្រូវរៀបចំផែនការបន្តវេនសម្រាប់មុខតំណែងសំខាន់ៗ ដើម្បីធានាការបន្តការងារប្រកបដោយប្រសិទ្ធភាព។


៥. ភាពធន់នៃហិរញ្ញវត្ថុ៖ ត្រូវគ្រប់គ្រង និងបែងចែកថវិកាប្រកបដោយភាពបត់បែន តម្លាភាព និងសន្សំសំចៃ។


៦. ភាពធន់នៃការប្រាស្រ័យទាក់ទង៖ ត្រូវធានាឱ្យមានបណ្តាញទំនាក់ទំនងបម្រុង និងការតភ្ជាប់ជាបន្តបន្ទាប់ ក្នុងករណីប្រព័ន្ធទំនាក់ទំនងទូទៅមានការរំខាន។


៧. ភាពធន់នៃការផ្គត់ផ្គង់៖ ត្រូវធានាការផ្គត់ផ្គង់សម្ភារ និងឧបករណ៍ចាំបាច់សម្រាប់បម្រើការងារឱ្យបានទៀងទាត់ និងជាប្រចាំ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior