

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវ: និងបច្ចេកវិទ្យាណាននីង(Nanning Vocational and Technological University) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការបណ្តុះបណ្តាល និងស្រាវជ្រាវរួមគ្នាលើផ្នែកសន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាសិប្បនិមិត្ត (AI) និងយានយន្តគ្មានមនុស្សបើក (ដ្រូន)។
សូមជម្រាបជូនដែរថា ក្នុងដំណើរបំពេញទស្សនកិច្ចសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវ: និងបច្ចេកវិទ្យាណាននីង គឺមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ជាមួយគ្នានោះដែរ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ភាគីទាំងពីរមានឆន្ទ:ចុះអនុស្សារណ:នៃការយោគយល់គ្នា ដើម្បីអនុវត្តគម្រោងខាងលើក្នុងពេលឆាប់ៗនេះផងដែរ។






