logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ​បណ្តុះបណ្តាលវិជ្ជាជីវ: និងបច្ចេកវិទ្យាណាននីង
88
27-May-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ​បណ្តុះបណ្តាលវិជ្ជាជីវ: និងបច្ចេកវិទ្យាណាននីង(Nanning Vocational and Technological University) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការបណ្តុះបណ្តាល និងស្រាវជ្រាវរួមគ្នាលើផ្នែកសន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាសិប្បនិមិត្ត (AI) និងយានយន្តគ្មានមនុស្សបើក (ដ្រូន)


សូមជម្រាបជូនដែរថា ក្នុងដំណើរបំពេញទស្សនកិច្ចសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាលវិទ្យាល័យ​បណ្តុះបណ្តាលវិជ្ជាជីវនិងបច្ចេកវិទ្យាណាននីង គឺមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ជាមួយគ្នានោះដែរ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ភាគីទាំងពីរមានឆន្ទ:ចុះអនុស្សារណ:នៃការយោគយល់គ្នា ដើម្បីអនុវត្តគម្រោងខាងលើក្នុងពេលឆាប់ៗនេះផងដែរ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ