logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិប​តី​ដឹកនាំកិច្ច​ប្រជុំ លើ​ការអភិវឌ្ឍកំពង់ផែអូស្មាច់ ដើ​ម្បី​ឈានដល់​ការ​សម្រួលលើកា​រ​ដឹក​ជញ្ជូន​ទំនិញចេញចូលតាមផ្លូវទឹកកម្ពុជា​-វៀតណាម
38
12-Aug-2022
Sub-nation news
Link

នាព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងនៃគណៈ អភិបា​ល​ខេត្តស្វាយរៀងតំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិប​តី​ដឹកនាំកិច្ច​ប្រជុំពិភា​ក្សា​​ការងារពាក់ព័ន្ធនឹងការជំរុញលើ​ការអភិវឌ្ឍកំពង់ផែអូស្មាច់ ដើ​ម្បីឈានដល់​ការ​សម្រួលលើកា​រ​ដឹក​ជញ្ជូន​ទំនិញចេញចូលតាមផ្លូវទឹករវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនៅថ្ងៃខាងមុខ ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត  លោក​ប្រធាន​មន្ទីរពាណិជ្ជកម្មខេត្ត   លោកស្នងការរងនគរបាលខេត្ត  លោកអនុប្រធានសាខាគយ  និងរដ្ឋាករខេត្ត  លោក​អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត  លោកអគ្គនាយករងកំពង់ផែស្វយ័តភ្នំពេញ  លោកប្រធានតំបន់សេដ្ឋកិច្ចពិសេសតាយសេង  លោកអភិបាលក្រុងស្វាយរៀង  លោកអភិបាលស្រុក​ស្វាយជ្រំ  ព្រមទាំងមន្ត្រីពាក់ពន្ធមួយចំនួនទៀត ។

សូមបញ្ជាក់ថាចំពោះកំពង់ផែអូស្មាច់នេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការស្ដារឡើ​ង​វិញក្នុងឆ្នាំ២០២០មានបណ្ដោយ ៦.៩៥០ម៉ែត្រ ទទឹងមាត់ច្រាំងខាងលើ ពី ៤០ម៉ែត្រ ទៅ ១០០ម៉ែត្រ ទទឹងបាតក្រោម (ផ្លូវនាវាចរណ៍) ពី១០ ទៅ ២០ម៉ែត្រ និងជម្រៅទឹកនៅលើផ្លូវនាចរណ៍រាក់បំផុត ៣,​៥​ម៉ែត្រ ជ្រៅបំផុត ៥,៦៨ម៉ែត្រ ។

បច្ចុប្បន្នរដ្ឋបាលខេត្ដ កំពុ​ងតែពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ជាពិសេសអ្នកវិនិយោគឯកជន លើផែ​នកា​រ​អភិ​វឌ្ឍន៍កំ​ពង់ផែអូស្មាច់នេះព្រមទាំងកំពុងធ្វើការសម្របសម្រួលជាមួយភាគីខេត្ដឡុងអាន (វៀតណា​ម) ដើម្បីជំរុញនីតិវិធីផ្សេងៗសំដៅអនុញ្ញាតឱ្យនាវា អាចដឹកជញ្ជូនទំនិញឆ្លងពីប្រទេសវៀតណាម ចូល​ចតនៅកំពង់ផែអូស្មាច់នេះ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior