logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការអាគារសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែកបាទី ស្រុកបាទី ខេត្តតាកែវ
213
01-Oct-2022
Sub-nation news
Link

តាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិកា​រ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត តាកែវ ព្រម​ទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរបានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាគារស​ង្គ្រោះ​បន្ទា​ន់ មន្ទីរពេទ្យបង្អែកបាទី ស្រុកបាទី ខេត្តតាកែវ។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងទាំង​​បី លោក ភួន ឈីម អភិបាលស្រុកបាទី លោក លោកស្រី អភិបាលរងស្រុក មន្រ្តីចំណុះរដ្ឋបាលស្រុក និងបងប្អូ​នប្រជាពលរដ្ឋជាច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានណែនាំដល់គ្រូពេទ្យទាំងអស់ រាល់ការពិនិត្យ និងព្យាបាលអ្នកជំងឺវាជារឿងដែលក្រុមគ្រូពេទ្យទាំងអស់ត្រូវតែអនុវត្ត ឱ្យបានល្អប្រ​សើរ​ជាចាំបាច់ហើយ សូមកុំ យកលុយ ជាធំ មុន ការពិនិត្យនិងព្យាបាល ។ ម្យ៉ាងទៀត ការប្រកា​ន់ខ្ជាប់ ក្រមសីលធម៌វិជ្ជាជីវៈ របស់ ក្រុមគ្រូពេទ្យ បង្ហាញឱ្យឃើញ ពី ភាពថ្លៃថ្នូរ និង ទទួលបាន​ការគោរព ពី មជ្ឈដ្ឋានទូទៅ និង អ្នកជំងឺផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា៖ ក្រុមគ្រូពេទ្យ របស់ យើង ក៏ ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែល្អថែមទៀត លើការប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រហើយក្នុងនោះយើង ក្នុងនាមជាគ្រូពេទ្យ ត្រូវប្តូរ​ឥរិយាបទ គោរពជីវិត រាងកាយ និង សេក្តីថ្លៃថ្នូរ របស់ មនុស្សដើម្បី ជាគុណប្រយោជន៍ របស់ អ្នកជំងឺ ពិសេស គឺក្រុមគ្រូពេទ្យក៏ត្រូវតែផ្លាស់ប្តូរទម្លាប់នៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឱ្យ កាន់តែមាន​ប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរថែមទៀត។

យោងតាមរបាយការណ៍របស់ លោក ភួន ឈីម អភិបាលស្រុកបាទី បានឱ្យដឹងថា ដោយមើលឃើញនូ​វការលំបាក ខ្វះខាតអាគារសង្គ្រោះបន្ទាន់ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី លោក​ប្រធានមន្ទីរពេទ្យបង្អែកបាទី បានទំនាក់ទំនងស្នើសុំ លោក ប៉ែន ស៊ីវន  ដែលជាអានិកជន​ខ្មែររស់​នៅប្រទេសណ័រវេស ព្រមទាំងសហការី បានផ្ដើមគំនិត សាងសង់អាគារសង្គ្រោះបន្ទាន់ នេះឡើង ដើម្បីជួយសម្រួលដល់ការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសដល់កម្មករ កម្មការនីរោងចក្រ ពេលដួលសន្លប់។

ក្រោយបានពិនិត្យរកទីតាំងរួចមក អាគារនេះក៏ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីរួចហើយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសុខា​ភិបាលនៃមន្ទីរពេទ្យបង្អែកបាទី ព្រមទាំង លោក ប៉ែន ស៊ីវុន ជាម្ចាស់ជំនួយ។ អាគារសង្គ្រោះប​ន្ទាន់នេះ​សាងសង់ពីថ្មប្រក់ក្បឿងមានទំហំ(៣០ ម៉ែត្រ x ១០ ម៉ែត្រ) មាន៣បន្ទប់ គឺបន្ទប់សំរាប់អ្នកជំងឺ​ដែលដាក់​គ្រែបានចំនួន២០គ្រែ បន្ទប់គ្រូពេទ្យយាម និងបន្ទប់ដេររបួស។ មានបន្ទប់ទឹក និងបង្គន់ចំនួន៤ មានបំពាក់​ភ្លើងអគ្គិសនី និងកង្ហារព្រមទាំងប្រព័ន្ធទឹកសំរាប់ប្រើប្រាស់ក្នុងបង្គន់ និងបន្ទប់ទឹកផងដែរ។

ដោយឡែកសមាគមន៍សាសនាចក្រ នៃពុទ្ធបរិស័ព្ទ ថ្ងៃចុងក្រោយតាមរយៈឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួយរៀបចំ និងផ្ដល់សំភារៈបរិក្ខាពេទ្យ មួយចំនួនដូចជា patient monitor ម៉ាស៊ីនភ្លើង៦០KAV ចំនួន១គ្រឿង,ម៉ាស៊ីនរំងាប់មេរោគ និងម៉ាស៊ីនX Ray digital ចំនួន១គ្រឿង។ល៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior