logo
Header Logo
News Detail
thumbnail
ផ្លូវបេតុងចំនួន ៣ខ្សែ និងបណ្ដាញលូបង្ហូរទឹកក្នុងក្រុងសៀមរាប នឹងបេីកការដ្ឋានសាងសង់នៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៩
68
15-Nov-2019
Sub-nation news
Link

      ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សុខ ថុល នាយក​រដ្ឋ​បាល​សាលាខេត្ត បានដឹកនាំក្រុមការងារ ចម្រុះរដ្ឋបាលខេត្តចុះពិនិត្យទីតាំងបេីកការដ្ឋានសាងសង់ផ្លូវ និងបណ្ដាញលូទឹកចំនួន ៣ខ្សែ ក្នុងចំណោមគម្រោងផ្លូវ និងបណ្ដាញលូទឹកចំនួន ១៧ខ្សែ ដែលត្រូវសាងសង់ ចាក់បេតុង និងដាក់លូបង្ហូរទឹកចេញពីក្រុង និងដេីម្បីបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប ការ​ដ្ឋាន​សាងសង់ផ្លូវចំនួន ៣ខ្សែ នេះនឹងចាប់បេីកនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

      ដោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គឺវិស័យអាទិភាពមួយ ក្នុងចំ​ណោម​វិស័យអាទិភាពធំៗ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិ ដេីម្បីការងារអភិវឌ្ឍន៍ឲ្យមានការរីកចម្រេីន​លេីគ្រប់​វិស័យ ជាពិសេសដេីម្បីធ្វេីឲ្យរាជធានី ខេត្តនីមួយៗតភ្ជាប់​បណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសេីរឡេីង ក្នុងនោះដេីម្បីរៀបចំ​ក្រុង​សៀមរាបឲ្យមានសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់របៀបរៀបរយ បញ្ជៀសការកកស្ទះចរាចរណ៍ និងចៀសផុតពីការកក​ស្ទះប្រព័ន្ធ​លូរ បង្ហូរទឹក ទឹកភ្លៀង ទឹកជំនន់ និងដេីម្បីបង្ហូរទឹកចេញពីក្រុង និងធ្វេីឲ្យទីក្រុងស្រស់ស្អាត សមជាទីក្រុងវៃឆ្លាត(Siem Reap Smart City) ស្រមតាមយុទ្ធសាស្ដ្រទីក្រុងវៃឆ្លាតកម្ពុជា។

      ក្នុងឆ្នាំ២០១៩ រដ្ឋបាលខេត្ត មានគម្រោងសាងសង់ និងជួសជុល​ហេដ្ឋា​រចនាសម្ព័ន្ធចំនួន ១៧ខ្សែ ហេីយគម្រោងនេះទទួល​ម៉ៅការ​សាងសង់ និងជួសជុលដោយ កម្លាំងកងវិស្វកម្ម ឯកឧត្តម សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប។

      សូមបញ្ជាក់ ផ្លូវ និងបណ្ដាញលូទឹកចំនួន ០៣ខ្សែ ក្នុងចំណោមផ្លូវ និងបណ្ដាញលូចំនួន ១៧ខ្សែ ដែលត្រូវសាងសង់ និងជួសជុល ក្នុងឆ្នាំ២០១៩នេះរួមមាន ៖
១- សាងសង់ផ្លូវបេតុង និងដាក់លូបណ្ដោយផ្លូវមុខកាត់ ០១ម៉ែត្រ ភូមិតាវៀន សង្កាត់ សាលាកំរេីក (ពីផ្លូវក្រោយផ្សារលេី កាត់ផ្ទះតាអុច ដល់ផ្លូវវាងក្រុង)ប្រវែង ១២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ។
២-សាងសង់ ផ្លូវ បេតុង និងដាក់លូបណ្ដោយផ្លូវមុខកាត់ ០១ម៉ែត្រ ភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម (ពីផ្លូវ ជាតិលេខ ៦ ចំណុច ភ្លេីងស្តុប ស្មាយលីង ដល់ផ្លូវផ្ទះ តាអុច) ប្រវែង ៣៥០ម៉ែត្រ ទទឹង ០៨ម៉ែត្រ។
៣-សាងសង់ ផ្លូវ បេតុង ភូមិតាវៀន សង្កាត់ សាលាកំរេីក (ពីផ្លូវផ្ទះតាអុច កាត់តាមទីស្នាក់ការភូមិតាវៀន) ប្រវែង ៤៥០ម៉ែត្រ ទទឹង ០៧ម៉ែត្រ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior