logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារដែលបានអនុវត្តកន្លងមក និងដាក់ចេញវិធានការមួយចំនួនបន្តអនុត្តន៍ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលជាសកលនូវមេរោគកូវីដ១៩
54
26-Mar-2020
Sub-nation news
Link

      តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការដើម្បីត្រួតពិនិត្យត្រៀមបង្ការ និងទប់ស្កាត់ ការរាលដាលនៃជម្ងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយមេរោគ កូវីដ១៩ (COVID-19) បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការ ដើម្បីត្រួតពិនិត្យការងារដែលបានអនុវត្តកន្លងមក និងដាក់វិធានការមួយចំនួនដើម្បីបន្តអនុត្តន៍ ដែលកិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។

      ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ ធ្វើការណែនាំដល់សមាជិក សមាជិកា ទាំងអស់យកចិត្តទុកដាក់អនុវត្តនូវចំណុចមួយចំនួនដូចខាងក្រោម៖

១-ត្រូវផ្សព្វផ្សាយអំពីការការពារខ្លួនដើម្បីកុំអោយឆ្លងជំងឺកូវីដ-១៩ មកខ្លួនឯង និងអ្នកដទៃ ដោយឃុំខ្លួនឯងរយះពេល១៤ថ្ងៃចំពោះអ្នកចំណូលថ្មី បានន័យថាអ្នកដែលបានឆ្លងដែនពីបរទេសចូលមកក្នុងភូមិ ស្រុក នៃប្រទេសកម្ពុជា។
២-ត្រូវប្រើមធ្យោបាយសមស្របចំពោះអ្នកដែលមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមិត្តកិច្ច។
៣-អាជ្ញាធរក្រុង ស្រុក រកទីតាំងត្រៀមសម្រាប់ទុកដាក់ដោយឡែកនូវអ្នកជម្ងឺនៅពេលមានផ្ទុះភ្លាមៗកើតឡើង។
៤-ក្រុង ស្រុកត្រូវសហការជាមួយមន្ត្រីសុខាភិបាល ក្នុងការត្រួតពិនិត្យអ្នកចំណាកស្រុកដែលទើបត្រប់មកវិញថ្មីៗនេះ។
៥-ផ្នែកបច្ចេកទេសត្រូវបាញ់ថ្នាំសម្លាប់មេរោគ កង់រថយន្តដឹកទំនិញនាំចូលអោយបានត្រឹមត្រូវ ជាពិសេសត្រូវធ្វើការសហការជាមួយមន្រ្តីជំនាញសុខាភិបាល ធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីប្រជុំជន និងផ្សារតាមក្រុង ស្រុក ជាពិសេសត្រូវចុះធ្វើការអប់រំផ្សព្វផ្សាយអំពីវិធានការ អប់រំ ទប់ស្កាត់ និងបង្ការនូវមេរោគកូវីដ១៩ នេះឲ្យបានទូលំទូលាយ ។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភថវិកា ចំនួន ១០០ឃុំសង្កាត់ ទូទាំងខេត្ត   ដោយក្នុងមួយឃុំៗ ទទួលបានថវិកា ១០ ម៉ឺនរៀល និងអាលកុលលាងដៃ ដើម្បីចូលរួមចលនាផ្សព្វផ្សាយវិធានការ អប់រំ ទប់ស្កាត់ និងបង្ការនូវមេរោគ កូវីដ១៩ ដែលកំពុងរាតត្បាតជាសកល៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior