logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តក្រចេះ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីវិធានការការពារ ទប់ស្កាត់និងបង្ការបាញ់ថ្នាំ សម្លាប់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុងស្រុកទាំង ៦
79
03-Jun-2020
Sub-nation news
Link

      ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមវេទិកាសម្ព័ន្ធសង្គមស៊ីវិល សហការជាមួយរដ្ឋបាលខេត្តក្រចេះ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិធានការការពារ ទប់ស្កាត់និងបង្ការបាញ់ថ្នាំ សម្លាប់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុងស្រុកទាំង៦ក្នុងខេត្តក្រចេះ ក្រោមការដឹកនាំ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត និងឯកឧត្តម ស៊ឹម វុទ្ធា អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ 

      ដោយក្នុងវគ្គបណ្តុះបណ្ដាលនោះដែរ បានធ្វើបទបង្ហាញបកស្រាយអំពីចំណេះដឹងជាមូលដ្ឋាននៃជំងឺ covid19 បច្ចុប្បន្នភាពនៃស្ថានភាពជំងឺកូវីដ19 និងការទប់ស្កាត់ និងការការពារនៃការរីករាលដាលនៅក្នុងសហគមន៍។

      ឯកឧត្តម ប៉ែន លីណា អភិបាលរងខេត្តបានបញ្ជាក់ថា ៖ កន្លងមកថ្នាក់ដឹកនាំខេត្ត រួមនឹងមន្ត្រីជំនាញ បានធ្វើការក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កុំឱ្យភ្លេចខ្លួនពីការការពារ និងទប់ស្កាត់ពីជំងឺ covid 19 ម្យ៉ាងវិញទៀតក៏មានបង្កើតនូវគណៈកម្មាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត ដោយក្នុងនោះមានការគ្រប់គ្រង និងតាមដានទៅតាមច្រកព្រំដែននីមួយៗ ដើម្បីឲ្យដឹងកាន់តែច្បាស់ពីស្ថានភាពសុខភាព របស់បងប្អូនពលករ កម្មករ ដែលវិលចូលស្រុកកំណើត(សហគមន៍) ភាគច្រើនមកពីប្រទេសថៃ ដោយតម្រូវឲ្យពួកគាត់មកធ្វើតេស្ត៍រកមេរោគ និងស្នាក់នៅដាច់ដោយឡែកពីអ្នកដទៃ ឬក្រុមគ្រួសារ តាមរយៈនៅផ្ទះរបស់ខ្លួន ឬមណ្ឌលចត្តាឡីស័ក ដែលខេត្តបានរៀបចំ ។ ហើយមកទល់ពេលនេះខេត្តក្រចេះ គឺមិនមានករណីណាមួយ សង្ស័យថាមានជំងឺកូវីដ-១៩នោះឡើយ ទាំងនេះគឺដោយមានការសហការពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ ពលករ បានចូលរួមអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្តប្រកបដោយប្រសិទ្ធភាព តែទោះជាយ៉ាងណាអាជ្ញាធរខេត្តនៅតែបន្ត យកចិត្តទុកដាក់ពីសុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការពង្រឹងឱ្យពួកគាត់បន្តថែរក្សាអនាម័យប្រចាំថ្ងៃ និងអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលពីជំងឺកូវីដ-១៩ ជារលកទីពីរនៅក្នុងខេត្តក្រចេះ ក៏ដូចជាសហគមន៍យើងផងដែរ។ 

      តាមការបញ្ជាក់បន្ថែមពីឯកឧត្តមអគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ៖ វីរុសជំងឺកូវីដ-១៩ ចម្លងតាមការប៉ះពាល់ជាមួយដំណក់ទឹកពីផ្លូវដង្ហើមជាជាងការឆ្លងកាត់ខ្យល់ ដូចជា៖ ក្អក ឬកណ្តាស់ ហើយជំងឺនេះ មានអាការដូចជាគ្រុនក្តៅ អស់កម្លាំង និងក្អកស្ងួត ហើយអ្នកជំងឺឈឺចុកចាប់ និងតឹងច្រមុះ ហូរសំបោរ ឈឺបំពង់ក និងរាកជាដើម។

      ដើម្បីទប់ស្កាត់ និងបង្ការនៃការរីករាលដាលនៅក្នុងសហគមន៍ គឺតម្រូវឱ្យ ៖-ចំណាត់ថ្នាក់វិទ្យាសាស្រ្តនិងយុទ្ធសាស្ត្របង្ការ និងគ្រប់គ្រងសហគមន៍ -យុទ្ធសាស្ត្របង្ការ និងគ្រប់គ្រងផ្សេងៗគ្នា គួរតែត្រូវបានអនុម័តដោយសហគមន៍ ដែលមានស្ថានភាពខុសគ្នា -សហគមន៍ដែលមិនមានករណីណាមួយ គួរតែអនុវត្តតាមយុទ្ធសាស្ត្រនៃការការពារ ករណីខាងក្រៅដែលនាំចូល -ខណៈដែលសហគមន៍ ដែលមានករណី ឬការផ្ទុះរាលដាល ត្រូវបានគេណែនាំឲ្យអនុវត្តតាមយុទ្ធសាស្ត្រ ការពារករណីពីការរីកសាយភាយ ចូលនិងចេញមកខាងក្រៅ សម្រាប់សហគមន៍ដែលមានការរីករាលដាល នៃការរីករាលដាលយុទ្ធសាស្ត្រ បង្ការការរីករាលដាល ពីការរីករាលដាលចូលនិងចេញទៅខាងក្រៅគួរតែត្រូវអនុម័ត៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior