

ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ៥០០០ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ៥៧ B ចំណុចភូមិអូរកណ្តាល ឃុំសន្តិភាព ដល់ផ្លូវបំបែកភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ គាំទ្រថវិកាដោយ រដ្ឋបាលខេត្តបាត់ដំបង និងផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែង ៤០០០ ម៉ែត្រ តភ្ជាប់ពីផ្លូវបំបែកភូមិអូរត្រាវជូរ ដល់អនុវិទ្យាល័យដូនសំ ស្ថិតនៅភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបសត់ដំបង គាំទ្រថវិកាដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨)









