logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ងួន រតនៈ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ៥០០០ ម៉ែត្រ ក្នុងឃុំសន្តិភាព និងផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែង ៤០០០ ម៉ែត្រ ក្នុងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង
127
12-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ៥០០០ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ៥៧ B ចំណុចភូមិអូរកណ្តាល ឃុំសន្តិភាព ដល់ផ្លូវបំបែកភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ គាំទ្រថវិកាដោយ រដ្ឋបាលខេត្តបាត់ដំបង និងផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែង ៤០០០ ម៉ែត្រ តភ្ជាប់ពីផ្លូវបំបែកភូមិអូរត្រាវជូរ ដល់អនុវិទ្យាល័យដូនសំ ស្ថិតនៅភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបសត់ដំបង គាំទ្រថវិកាដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ