នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបចុះពិនិត្យ និងបេីកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅទូទាំងខេត្តកែប ដែលដំណើរការចាក់ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅបរិវេណសាលាក្រុងកែប និងសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។
មានប្រសាសន៍ក្នុងដំណើរចាក់វ៉ាក់សាំងនោះ ឯកឧត្តមបានមានប្រសាសន៏ថា ការចាក់វ៉ាក់សាំងនេះពិតជាមានសារសំខាន់ណាស់សម្រាប់កុមារដែលទទួលបានវ៉ាក់សាំងតាមកាលកំណត់
មានន័យថាវ៉ាក់សាំងទាំងនេះជួយការពារកុមារពីជំងឺកូវីដ-១៩។
មានន័យថា នៅពេលកូនៗរបស់បងប្អូនទៅសាលារៀន ឬទៅប្រាស្រ័យទាក់ទងជាមួយកុមារដទៃទៀត
កុមារទាំងនោះ និងកាត់បន្ថយនៅការឆ្លងនៃជំងឺកូវីដ-១៩ នៅត្រឹមកម្រឹតទៀបបំផុត។
ក្នុងឱកាសចុះពិនិត្យការចាក់វ៉ាក់សាំងជូនកុមារនោះ ឯកឧត្តមបញ្ជាក់ជូនអំពីគុណភាពនៃវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយកមកចាក់ជូនតាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អពិតៗ ដូច្នេះហើយសូមអោយបងប្អូនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា សូមអោយបងប្អូននាំកូនៗមកទទួលវ៉ាក់សាំងអោយបានគ្រប់គ្នាចាប់ពីពេលនេះតទៅ។
ឯកឧត្តមក៏ បានផ្ដាំផ្ញើដល់បងប្អូនអាណាព្យាបាលរបស់កុមារ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះរួចហើយ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការ ៣កុំ និង៣ការពារ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការផ្សេងៗ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ឱ្យបានជាប្រចាំ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម បានឧបត្ថម្ភ នៅគ្រឿងបរិភោគ បរិភោគជូនដល់ទីតាំងដំណើរការចាក់វ៉ាក់សាំងនូវៈ ទឹកសុទ្ធ៦០កេស ភេសជ្ជះកូកាកូឡា ១០កេស ម៉ាស់ ៥.០០០ម៉ាស់ មី ១០កេស ជែលលាងដៃ និងថវិកា ២.០០០.០០០រៀល៕
ប្រភព៖ រដ្ឋបាលខេត្តកែប