logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បេីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី​​ ៦ឆ្នាំ ដល់ ១២ឆ្នាំ
44
22-September-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២១​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ចុះពិនិត្យ​ និងបេីកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ​ ដល់ក្រោម១២ឆ្នាំ​ នៅទូទាំងខេត្តកែប​ ដែលដំណើរការចាក់ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅបរិវេណសាលាក្រុងកែប​ និងសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។

មានប្រសាសន៍ក្នុងដំណើរចាក់វ៉ាក់សាំងនោះ​ ឯកឧត្តម​បានមានប្រសាសន៏ថា ការចាក់វ៉ាក់សាំងនេះពិតជាមានសារសំខាន់ណាស់សម្រាប់កុមារដែលទទួលបានវ៉ាក់សាំងតាមកាលកំណត់

មានន័យថាវ៉ាក់សាំងទាំងនេះជួយការពារកុមារពីជំងឺកូវីដ-១៩។

មានន័យថា នៅពេលកូនៗរបស់បងប្អូនទៅសាលារៀន ឬទៅប្រាស្រ័យទាក់ទងជាមួយកុមារដទៃទៀត

កុមារទាំងនោះ និងកាត់បន្ថយនៅការឆ្លងនៃជំងឺកូវីដ-១៩ នៅត្រឹមកម្រឹតទៀបបំផុត។

ក្នុងឱកាសចុះពិនិត្យការចាក់វ៉ាក់សាំងជូនកុមារនោះ ឯកឧត្តមបញ្ជាក់ជូនអំពីគុណភាពនៃវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយកមកចាក់ជូនតាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អពិតៗ ដូច្នេះហើយសូមអោយបងប្អូនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា សូមអោយបងប្អូននាំកូនៗមកទទួលវ៉ាក់សាំងអោយបានគ្រប់គ្នាចាប់ពីពេលនេះតទៅ។

ឯកឧត្តមក៏ បានផ្ដាំផ្ញើដល់បងប្អូនអាណាព្យាបាលរបស់កុមារ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះរួចហើយ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការ ៣កុំ និង៣ការពារ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការផ្សេងៗ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ឱ្យបានជាប្រចាំ​។

នៅក្នុងឱកាសនោះដែរ​ ឯកឧត្តម បានឧបត្ថម្ភ នៅគ្រឿងបរិភោគ បរិភោគជូនដល់ទីតាំងដំណើរការចាក់វ៉ាក់សាំងនូវៈ ទឹកសុទ្ធ​៦០កេស ភេសជ្ជះ​កូកាកូឡា ១០កេស​ ម៉ាស់ ​៥.០០០ម៉ាស់​ មី​ ១០កេស​ ជែលលាងដៃ និងថវិកា​ ២.០០០.០០០រៀល​៕

ប្រភព៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ