logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភា ទៅបំពេញទស្សនកិច្ចការងារ នៅមហាវិទ្យាល័យវិជ្ជាជីវៈនគរបាលទីក្រុងអ៊ូហាន
218
05-November-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជាមួយក្រុម ក្នុងនោះមានគ្រូនគរបាលជាតិចំនួន៧នាក់ ទៅបំពេញទស្សនកិច្ចការងារនៅមហាវិទ្យាល័យវិជ្ជាជីវៈទីក្រុងអ៊ូហាននៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់៩ ខែវិច្ឆិកា ឆ្នាំ២០២៤។


ដំណើរទស្សនកិច្ចនេះ មានគោលបំណងសំខាន់ពីរគឺ៖

១- ដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមហាវិទ្យាល័យវិជ្ជាជីវៈនគរបាលទីក្រុងអ៊ូហាននិងបណ្ឌិត្យសភានគរបាលកម្ពុជា 

២- ដើម្បីទទួលការបណ្តុះបណ្តាលបន្ថែមដល់គ្រូនគរបាលជាតិលើចំណេះដឹងនិងបទពិសោធ ស្តីពី «ការសង្គ្រោះទិន្នន័យនិងកោសល្យវិច័យកុំព្យូទ័រ លើជំនាញព័ត៌មានវិទ្យា» នៅមហាវិទ្យាល័យវិជ្ជាជីវៈនគរបាលទីក្រុងអ៊ូហាននៃសាធារណរដ្ឋប្រជាមានិតចិន។ 


ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ