logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ចុះពិនិត្យសិក្សាអគារសំណង់ដើម្បីពិនិត្យលទ្ធភាពដែលអាចក្លាយជាមណ្ឌលអប់រំកែប្រែថ្មី
83
08-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

កំចាយមារ ៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះពិនិត្យអគារសំណង់ដែលបានសាងសង់រួច ដើម្បីពិនិត្យសិក្សា និងវាយតម្លៃលទ្ធភាពក្នុងការរៀបចំទីតាំងនេះឱ្យក្លាយជាមណ្ឌលអប់រំកែប្រែថ្មី សម្រាប់បម្រើដល់ការងារគ្រប់គ្រង អប់រំកែប្រែជនជាប់ឃុំប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយភាពចង្អៀតណែន ដែលស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។


ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរង តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងអមដំណើរដោយ ឯកឧត្តម អគ្គនាយករង ព្រះរាជអាជ្ញារង ប្រធាននាយកដ្ឋានជំនាញ អាជ្ញាធរដែនដី និងមន្រ្តីជំនាញពាក់ព័ន្ធ៕


ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ