logo
Header Logo
ព័ត៌មានលម្អិត
thumbnail
តើអ្វីទៅជា អក្ខរកម្មឌីជីថល និងគម្លាតឌីជីថល?
2K
10-November-2024
ព័ត៌មានបច្ចេកវិទ្យា
តំណរភ្ជាប់

សព្វថ្ងៃនេះ មនុស្សភាគច្រើនប្រហែលជាធ្លាប់បានលឺ ឬស្គាល់ពាក្យថា ឌីជីថល ហើយដោយវាគឺជាពាក្យបច្ចេកទេស នៃបច្ចេកវិទ្យាជំនាន់ចុងក្រោយមួយដែលមនុស្សកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។


ចុះអ្វីគឺ អក្ខរកម្មឌីជីថល និងគម្លាតឌីជីថល?


អក្ខរកម្មឌីជីថល គឺសំដៅលើធនធានមនុស្សដែលមានលទ្ធភាព និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរស់នៅប្រចាំថ្ងៃ ដូចជាការប្រើប្រាស់អុីនធឺណិត កុំព្យូទ័រ ទូរស័ព្ទឆ្លាតវៃ កម្មវិធីទំនាក់ទំនង បណ្តាញសង្គម និងបច្ចេកវិទ្យាជឿនលឿនដ៏ទៃទៀតជាច្រើន។ ចំណែក គម្លាតឌីជីថល គឺជាការបែងចែករវាងអ្នកដែលមានចំណេះដឹងក្នុងការប្រើប្រាស់ និងស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល និងអ្នកដែលមិនមានចំណេះដឹងពីវិស័យនេះ ដែលភាគច្រើនជាអ្នកដែលរស់នៅតាមទីដាច់ស្រយាល ឫអ្នកដែលមិនមានលទ្ធភាពក្នុងការប្រើប្រាស់។


ជាមួយការតាមដានការប្រែប្រួលនៃគម្លាតឌីជីថល គេអាចដឹងពីកម្រិត នៃការយល់ដឹងរបស់មនុស្សពីបច្ចេកវិទ្យាឌីជីថល ខណៈដែលបច្ចុប្បន្ន វិស័យនេះបានក្លាយជាកត្តាចម្បងមួយក្នុងការជំរុញដំណើរអភិវឌ្ឍន៍ នៃប្រទេសនានានៅជុំវិញពិភពលោក។


ចាប់តាំងពីការផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិតមានភាពទូលំទូលាយ ហើយស្របគ្នានឹងការរីកចម្រើន នៃបច្ចេកវិទ្យាផងដែរនោះ គម្លាតឌីជីថលទាំងនៅកម្ពុជា និងនៅទូទាំងពិភពលោក បានចាប់ផ្តើមមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ លើសពីនេះ វិបត្តិជំងឺរាតត្បាតកូវីដ-១៩ ក៏បានធ្វើឲ្យគម្លាតនេះកាន់តែមានការប្រែប្រួលគួរឱ្យកត់សម្គាល់ផងដែរ ដោយសារមនុស្សត្រូវបានតម្រូវឱ្យរស់នៅដាច់ដោយឡែកពីគ្នា និងប្រើប្រាស់បច្ចកវិទ្យាក្នុងការប្រាស្រ័យទាក់ទងជំនួសឱ្យការធ្វើទំនាក់ទំនងដោយផ្ទាល់។


ការបង្រួមគម្លាតឌីជីថល បានជួយជំរុញដល់ការអភិវឌ្ឍប្រទេស លើកកម្ពស់សេដ្ឋកិច្ច ព្រមទាំងការរស់នៅរបស់ប្រជាជន ហើយវាបានក្លាយជាគោលដៅដ៏សំខាន់មួយដែលប្រទេសនានាកំពុងខិតខំជំរុញ ដើម្បីដើរឱ្យទាន់ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្មទី៤។


យ៉ាងណាមិញ ក្រៅពីអត្ថប្រយោជន៍នៃការប្រើប្រាស់ បច្ចេកវិទ្យាក៏មានហានិភ័យដែលគួរប្រុងប្រយ័ត្នផងដែរ។ វាតម្រូវឱ្យអ្នកប្រើប្រាស់មានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព និងទំនួលខុសត្រូវ ព្រោះនៅក្នុងពិភពអនឡាញ ព័ត៌មានដែលអ្នកប្រើប្រាស់ទទួលបាន ពេលខ្លះអាចជាព័ត៌មានក្លែងក្លាយ ជាការយល់ច្រឡំ ឬជាការបោកបញ្ឆោត ដែលអាចបណ្តាលឱ្យរងការខាតបង់នានា។


ប្រសិនបើគម្លាតឌីជីថលមានការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន វាបង្ហាញថាប្រជាជនច្រើនឡើងកាន់តែមានការយល់ដឹងពីវិស័យនេះ ហើយវានឹងជួយជម្រុញការរីកចម្រើននៃសង្គម ឬប្រទេសមួយប្រកបដោយភាពជឿនលឿន និងមានសក្តានុពល៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ