logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
523
27-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖  នារសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ពិធីនេះដែរ ក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អគ្គនាយកអគ្គនាយករង ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីជំនាញដែលពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការរងនគរបាល នាយការិយាល័យជំនាញពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលរាជធានីខេត្ត ជាច្រើនរូបទៀត។ 


ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញគោរពរាយការណ៍អំពីលទ្ធផលនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍រយៈពេលពេញមួយថ្ងៃកន្លងមក និងបានប្រកាសលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ ខាងមុខជូនគណៈអធិបតី និងអង្គសន្និបាតទាំងមូលជ្រាប។ 

ឯកឧត្តម សន្តិបណ្ឌិត  គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ បានមានប្រសាសន៍ ផ្តាំផ្ញេីសាកសួរសុខទុកពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានចង្អុលបង្ហាញ ការណែនាំបន្ថែមទៀតដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានកោតសរសេីរ និងវាយតំលៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ដែលបានខិតខំ បំពេញការងារទាំងកម្លាំងកាយនិងកម្លាំងចិត្ត នាពេលកន្លងមក។ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ ក៏សូមចូលរួមអបអរសាទរ ចំពោះលទ្ធផលដែលសម្រេចបានដ៏ត្រចះត្រចង់រយៈពេលពេញមួយឆ្នាំ ហេីយក៏សូមគាំទ្រចំពោះ ការលេីកទិសដៅការងារដែលបានដាក់ចេញផងដែរ។ ឯកឧត្តមសន្តិបណ្ឌិត សង្ឃឹមថាទិសដៅដែលបានដាក់ចេញនាពេល នេះគឺទទួលបានផ្លែផ្កា និងលទ្ធផលល្អប្រសេីរនាឆ្នាំបន្ទាប់ទៀត។ 

ឯកឧត្តមសន្តិបណ្ឌិត បានស្នេីអោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារអន្តោប្រវេសន៍នេះប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ 


ដោយ៖  អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ