logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញដាក់ឱ្យប្រើប្រាស់អគារសាលាបឋមសិក្សាត្នោត និងផ្ដាំផ្ញើសិស្សខិតខំរៀនដើម្បីចាប់ឱកាសទទួលផលពីសុខសន្តិភាព
189
09-September-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់អគារជួសជុល កែលម្អ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាត្នោត ស្ថិតនៅឃុំត្នោត ស្រុកញ្ជ្រៀចខេត្តព្រៃវែង។


នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងលើកទឹកចិត្តសិស្សានុសិស្សខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ មានសីលធម៌ សុវជីវធម៌ក្នុងសង្គម អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សមានសក្ដានុពលសម្រាប់គ្រួសារ និងសង្គមជាតិ ស្របពេលប្រទេជាតិកំពុងមានសុខសន្តិភាពនិងការអភិវឌ្ឍដែលផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បង្កើនការយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាលធនធានមនុស្សរួមទាំងសិស្សានុសិស្សនៃសាលាបឋមសិក្សាត្នោតនេះដែរ។


ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានយកឱកាសនោះ ថ្លែងអំណរគុណក្រុមការរាជរដ្ឋាបាលចុះមូលដ្ឋានខេត្តព្រៃវែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច ដែលបានផ្ដល់ការគាំទ្រនិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិយាយជារួម និងដោយឡែកជាមួយរដ្ឋបាលខេត្តព្រៃវែង និងរដ្ឋបាលស្រុកកញ្ជ្រៀច ក្នុងការងារលើកម្ពស់វិស័យអប់រំ ជាក់ស្ដែងការចូលរួមជួយជួសជុល និងកែលម្អអគារិក្សានៃសាលាបឋមសិក្សាត្នោតឱ្យមានភាពល្អប្រសើរឡើងវិញតាមសំណូមពរប្រជាពលរដ្ឋនិងលោកគ្រូអ្នកគ្រូ រហូតឈានដល់ការដាក់ឱ្យប្រើប្រាស់ឡើងវិញនាឱកាសនេះ។


សូមបញ្ជាក់ថា អគារសិក្សានៃសាលាបឋមសិក្សាត្នោតដែលបានជួសជុល និងកែលម្អឡើងវិញនេះ ជាអំណោយរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម កាលលោកទាំងពីរនៅមានជន្មាយុ។ដោយឡែក ក្នុងឱកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះដែរ លោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ព្រមទាំងឯឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បានរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ