logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសម្ពោធអគារសិក្សាថ្មី នៅសាលាបឋមសិក្សា កំភុន ស្រុកសេសាន
62
03-November-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធអគារសិក្សាថ្មីចំនួន ១ខ្នង ៥បន្ទប់ បង្គន់ អនាម័យស្តង់ដា ១ខ្នង ៣បន្ទប់ ជួសជុលអគារសិក្សា ១០ខ្នង ២៦បន្ទប់ និង បណ្ណាល័យទំនើបសតវត្សរ៍ទី២១ ចំនួន ៨បណ្ណាល័យ ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការអេដអេអាក់ស្យុង ។


ពិធីសម្ពោធអគារសិក្សាថ្មីនេះធ្វើឡើង ក្នុងឱកាសឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៥-២០២៦ នៅសាលាបឋមសិក្សា កំភុន ស្រុកសេសានដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។


ឆ្លៀតឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានណែនាំតាមអនុសាសន៍សម្តេចធិបតីនាយករដ្ឋមន្រ្តី គឺស្នើសុំឱ្យមន្ទីរអប់រំ យុវជន និងកីឡា ដែលមានកិច្ចសហការពីរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ សូមយកចិត្តទុកដាក់ នៅក្នុងការលក់ដូរចំណីអាហារដែលប៉ះពាល់ដល់អាហាររូបត្ថម្ភរបស់កូនៗតូចៗដែលពាក់ព័ន្ធនិងជំងឺមិនឆ្លង ដែលកំពុងរាតត្បាត និងរងផលប៉ះពាល់ដល់ប្រជាជន និងកុមារតូចៗរបស់យើងជាសរសរទ្រូងរបស់ជាតិ។នៅខាងក្នុងសាលា និងក្រៅសាលា គឺហាមដាច់ខាតនូវរាល់គ្រឿងលក់ដូរទាំងអស់ ភេសជ្ជទាំងអស់ដែលប៉ះពាល់ដល់សុខភាព ជាពិសេសភេសជ្ជៈ ដែលមាននៅក្នុងបម្រាមរបស់ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល។


ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ