logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីការជំរុញរៀបចំប្លង់គោលរដ្ឋបាលខេត្តកំពង់ស្ពឺ
171
20-November-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីការជំរុញរៀបចំប្លង់គោលរដ្ឋបាលខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្ត ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានសារៈប្រយោជន៍ ៤យ៉ាងគឺ៖

១. ផ្សព្វផ្សាយដល់សាធារណៈជននូវខ្លឹមសារប្លង់គោលប្រើប្រាស់ដី និងផែនការ រៀបចំដែនដី ដូចជាការកំណត់តំបន់ប្រើប្រាស់ដីអនាគតសមស្រប រួមមាន៖ តំបន់កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ

២. ណែនាំ និងពន្យល់បង្ហាញ អំពីនីតិវិធីទូទៅនៃការកសាងប្លង់គោលប្រើប្រាស់ដី និងផែនការរៀបចំដែនដីខេត្ត

៣.បំផុសចលនាមហាជនឱ្យមានការចូលរួម និងគាំទ្រទូលំទូលាយ លើគម្រោងប្លង់គោលប្រើប្រាស់ដី និងផែនការរៀបចំដែនដីខេត្ត

៤. ចុះពិនិត្យទីតាំងគម្រោង ដើម្បីធ្វើការផ្សព្វផ្សាយ និងអូសទាញដៃគូវិនិយោគ ។


ជាមួយគ្នានោះផងដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានស្នើដល់អង្គសិក្ខាសាលា មេត្តាយកចិត្តទុកដាក់ស្តាប់វាគ្មិនធ្វើបទ បង្ហាញ និងមានសំណួរនានា ដើម្បីមានមូលដ្ឋានជាធាតុចូលបន្ថែមក្នុងអនុវត្តកិច្ចការជា បន្តទៀត ដោយរលូន និងទទួលបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ