logo
Header Logo
ព័ត៌មានលម្អិត
thumbnail
បណ្តាញទំនាក់ទំនងចល័តជំនាន់ទី ៥ (5G) ជាអ្វី?​
1K
19-August-2024
ព័ត៌មានបច្ចេកវិទ្យា
តំណរភ្ជាប់

5G គឺជាជំនាន់ចុងក្រោយបង្អស់នៃបណ្តាញទំនាក់ទំនងចល័តបន្ទាប់ពីជំនាន់ 1G, 2G, 3G និង 4G។ បច្ចេកវិទ្យា 5G មានសមត្ថភាពអាចផ្តល់នូវល្បឿនផ្ទេរទិន្នន័យលឿន កាត់បន្ថយភាពយឺតយ៉ាវ និងបង្កើនប្រសិទ្ធភាពទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់ធៀបនឹងជំនាន់មុនៗ។


បច្ចេកវិទ្យានេះអាចអនុញ្ញាតឲ្យឧបករណ៍អេឡិចត្រូនិច ឬកម្មវិធីនានាមានដំណើរការកាន់តែមានភាពប្រសើរជាងមុន ជាពិសេសផ្តល់ជាជំនួយដល់កម្មវិធីដែលពឹងផ្អែកលើទិន្នន័យ (Data-Intensive Applications) ក្នុងពេលវេលាជាក់ស្តែងដូចជា កម្មវិធី AR (Augmented Reality) ឫ VR (Virtual Reality), យានយន្តដែលអាចបើកបរដោយស្វ័យប្រវត្តិ និងឧបករណ៍ IoT ជាដើម។

5G នឹងជះឥទ្ធិពលលើគ្រប់វិស័យទាំងអស់រាប់ចាប់ពីវិស័យដឹកជញ្ជូន សុខាភិបាល សន្តិសុខ កសិកម្ម និងវិស័យផ្សេងៗទៀតជាច្រើនដោយវានឹងជួយសម្រួល និងអភិវឌ្ឍន៍ការងារក្នុងវិស័យទាំងនោះឲ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ និងចំណាយពេលវេលាតិចជាងមុន។ ក្រៅពីនេះ 5G ក៏នឹងដើរតួដ៏សំខាន់មួយក្នុងការជួយជំរុញដំណើរវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថលផងដែរ។ តួយ៉ាងដូចជាបច្ចេកវិទ្យា Edge Computing និង AI (Artificial Intelligence) ជាដើម។

5G ពឹងផ្អែកជាចម្បងលើ OFDM (Orthogonal Frequency-division Multiplexing) ដែលជាវិធីសាស្រ្តនៃការបញ្ជូនទិន្នន័យដោយលំហូរព័ត៌មានត្រូវបានបំបែកទៅជាប្រេកង់ឆានែលរងតូចៗជាច្រើនដែលធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាពជំនួសឱ្យការប្រើប្រាស់ប្រេកង់ឆានែលធំតែមួយ។

5G ប្រើប្រាស់ 5G NR Air Interface ដែលជាបច្ចេកវិទ្យាដំណើរការវិទ្យុ (Radio Access Technology) ដែលត្រូវបានបង្កើតឡើងសម្រាប់អភិវឌ្ឍន៍បណ្តាញទូរស័ព្ទចល័ត ជំនាន់ទី ៥នេះ រួមជាមួយនឹងគោលការណ៍ OFDM និងបច្ចេកវិទ្យាដែលមានកម្រិតបញ្ជូនទិន្នន័យទូលំទូលាយ (Wider Bandwidth) ដូចជា sub-6GHz និង mmWave ជាដើម៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ