logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញដឹកនាំកម្លាំងប្រមូលផ្តុំ ត្រៀមអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា
45
10-July-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងត្រៀមកម្លាំងឱ្យមានភាពរួចរាល់ក្នុងការឆ្លើយតបចំពោះគ្រោះអាសន្ន និងគ្រោះមហន្តរាយដែលអាចកើតមានជាយថាហេតុ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកម្លាំងនគរបាលប្រមូលផ្តុំ ដើម្បីត្រៀមអន្តរាគមន៍ និងសង្គ្រោះបងប្អូនប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។


ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការត្រួតពិនិត្យកម្លាំង សម្ភារៈ និងមធ្យោបាយប្រតិបត្តិការពាក់ព័ន្ធ ព្រមទាំងណែនាំដល់កងកម្លាំងទាំងអស់ឱ្យត្រៀមខ្លួនជានិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រក្សាវិន័យ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីអន្តរាគមន៍បានទាន់ពេលវេលា ការពារអាយុជីវិត ទ្រព្យសម្បត្តិ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។


សកម្មភាពនេះបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការបំពេញភារកិច្ចបម្រើ និងការពារប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគ្រប់ស្ថានការណ៍គ្រោះអាសន្ន និងគ្រោះមហន្តរាយដែលអាចកើតមាន៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ