logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការធ្វេីអត្តសញ្ញាណប័ណ្ណចល័តតាមសាលារៀន​
150
13-September-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណចល័តតាមសាលារៀន​ ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម។


ជាក់ស្តែងនៅព្រឹកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងត្រួតពិនិត្យដោយផ្ទាល់ នៃការបើកយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ជូនសិស្សានុសិស្ស នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ប្រមាណជិត ៣០០នាក់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ ស្ទឹងត្រង់ ដោយប្រើប្រាស់ម៉ាស៊ីន ចំនួន៣ គ្រឿង ដោយម៉ាស៊ីន១ គ្រឿងអាចថតអត្តសញ្ញាណប័ណ្ណបានប្រមាណ ១០០នាក់/ថ្ងៃ ។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ