logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ អុង សុភាវី អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងារយេនឌ័រ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន
183
12-November-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងារយេនឌ័រនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដម នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ លោកស្រី នាយករង សាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ប្រធាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី ជាសមាជិក សមាជិកា ជាមន្រ្តីរាជការ ចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។


ជាកិច្ចចាប់ផ្តើម លោកជំទាវ ជី ច័ន្ទរស្មី នាយករង និងជាប្រធានក្រុមការងារយេនឌ័រសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីរបាយការណ៍ការអនុវត្តការងារយេនឌ័រ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងមានការអានសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារយេនឌ័រនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយលោកស្រី ម៉ៅ ម៉ាលីស ជូនដល់អង្គពិធីបានជ្រាបផងដែរ ។


ក្នុងនោះដែរ លោកជំទាវ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសាលាជាតិរដ្ឋបាលមូលដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អជាច្រើននាពេលកន្លងមក។


ឆ្លៀតក្នុងឱកាសនោះលោកជំទាវ រដ្ឋលេខាធិការ ក៏បានផ្ដល់នូវអនុសាសន៍ណែនាំជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន សូមបន្តជំរុញការចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការអនុវត្តសមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីនៅក្នុងការគ្រប់គ្រងមូលដ្ឋាន និងការបន្តកិច្ចសហការណ៍ល្អជាបន្តជាមួយលេខាធិការដ្ឋានយេនឌ័រក្រសួងមហាផ្ទៃ និងគ្រប់ភាគីពាក់ព័ន្ធនានា ដោយបានបន្ថែមពីសារៈសំខាន់នៃការផ្តល់ឱកាសស្មើគ្នារវាងបុរស និងស្ត្រី ក្នុងការចូលរួមការងាររដ្ឋបាលមូលដ្ឋាន និងការពង្រឹងសមត្ថភាពដឹកនាំរបស់ស្ត្រីឱ្យកាន់តែរឹងមាំ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ