logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ប៊ុន ហុន និងឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញជាសហប្រធាន បន្តដឹកនាំ​កិច្ចប្រជុំពិនិត្យកែសម្រួលមាត្រា១៧ នៃសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី
391
11-May-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖​ ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហុន និងឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធាន បន្តដឹកនាំ​កិច្ចប្រជុំពិនិត្យកែសម្រួលមាត្រា១៧ នៃសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី​ ដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ អនុរដ្ឋលេខាធិការ​ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។


ជាបឋម​ ឯកឧត្តម​ សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានថ្លែងមតិបើកកិច្ចប្រជុំ និងបង្ហាញជូនអង្គប្រជុំអំពីសំណូមពរក្នុងការប្រជុំដើម្បីកែសម្រួលឡើងវិញនូវខ្លឹមសារមាត្រា១៧ និងបានអនុញ្ញាតឱ្យ ឯកឧត្តម​ រដ្ឋលេខាធិការ សហប្រធានអង្គប្រជុំ បង្ហាញជូនអង្គប្រជុំអំពីចំណុចនានាដែលត្រូវពិនិត្យ និងកែសម្រួលនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មីនេះ​ ។


បន្ទាប់មកអង្គប្រជុំបានពិនិត្យ និងកែសម្រួលឡើងវិញនូវបញ្ញត្តិនៃមាត្រាមួយចំនួន រួមមាន៖ មាត្រា១៦ មាត្រា១៧ មាត្រា១៨ និងមាត្រា២០ ដែលមានពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លើការផ្តល់ និងបន្តការអនុញ្ញាតនៃការស្នាក់នៅកម្ពុជារបស់ជនបរទេស។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ