logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតី បិទវគ្គបំប៉នជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
512
03-August-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

បន្ទាយមានជ័យ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមជាមួយថ្នាក់ដឹកនាំនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពី តួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលដល់់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានសេនាធិការ, ប្រធាន-អនុប្រធាននាយកដ្ឋានសរុបផែនការ, ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកស្នងការរង នាយការិយាល័យ លោកអធិការ-អធិការរងក្រុងស្រុកទាំង៩ និងសិក្ខាកាមសរុបចំនួន ១៣៥នាក់ (ស្រី២៦នាក់)។ 


លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការស្តីទី ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍សង្ខេបអំពីការងារបណ្តុះបណ្តាល ដោយបញ្ជាក់ថា៖​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលក្នុងនោះ៖

១/-វគ្គក្រៅប្រទេស៖(វៀតណាម)ចំនួន២២វគ្គសិក្ខាកាមចំនួន៥១នាក់ ស្រី៣នាក់។២/-វគ្គសិក្សានៅក្នុងប្រទេសមាន៖សិក្សានៅបណ្ឌិតសភានគរបាលចំនួន៧វគ្គសិក្ខាកាមចំនួន២៤នាក់, វគ្គសិក្ខានៅសាលានគរបាលជាតិភូមិភាគ៤ចំនួន២វគ្គសិក្ខាកាមចំនួន៨៣នាក់ ស្រី៥នាក់,វគ្គសិក្សានៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ចំនួន៨វគ្គ សិក្ខាកាមចំនួន២៣នាក់,សិក្សានៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែនគោកចំនួន១វគ្គសិក្ខាកាមចំនួន២៤នាក់ ។ ៣/-វគ្គបណ្តុះបណ្តាលនៅនឹងស្នងការដ្ឋាន៖ចំនួន៣វគ្គសិក្ខាកាមចំនួន១០៥នាក់និងវគ្គហ្វឹកហ្វឺនជំនាញនៅបញ្ជាការដ្ឋានងរាជអាវុធហត្ថខេត្ត១វគ្គសិក្ខាកាមចំនួន៤៧នាក់ ។ 


ជាមួយគ្នានោះដែរ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ដោយអនុវត្តតាមផែនការលេខ១៥០ ផក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការរៀបចំវគ្គបំប៉នការងារដឹកនាំដល់ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីបើកវគ្គបំប៉នការងារដឹកនាំដល់ស្នងការរងនៃស្នងការដ្ឋានមកពី៤ខេត្តគឺ ខេត្តបន្ទាយ​មានជ័យ,បាត់ដំបង,ពោធិសាត់,និងខេត្តប៉ៃលិនដែលមានសិក្ខាកាមជាស្នងការរងសរុបចំនួន១០២នាក់ ។


លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល បានធ្វើសេចក្តីរាយការណ៍អំពីការងារសិក្សាតាមកម្មវិធីដែលបានគ្រោងទុកដោយចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួមសរុបចំនួន១៦១នាក់ ស្រី៣៣នាក់ ក្នុងនោះមន្ត្រីមកពីការិយាល័យជំនាញចំនួន២៦នាក់ ស្រី៧នាក់និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល១៣៥នាក់ ស្រី២៦នាក់ ជាមួយនោះតាមមុខវិជ្ជារៀនមួយចំនួនក៏មានលោកស្នងការរង ថ្នាក់ការិយាល័យនិងថ្នាក់អធិការចូលរួមចំនួន២៣៤នាក់ ស្រី ៨នាក់។​


ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ កោតសរសើរដល់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍអង្គភាព អង្គភាពចំណុះ រួមនិងការបើកវគ្គបំប៉នរយៈពេលខ្លី ខាងលើជូនដល់ មន្ត្រីនគរបាលរដ្ឋបាល គួរជាទីមោទនៈ។ មន្ត្រីនគរបាលទាំងអស់ដែលបានចូលរៀនវគ្គបំប៉នខាងលើ ត្រូវយកចំណេះដឹងទាំងនោះ ទៅអនុវត្តផ្ទាល់ បម្រើការងារជូនអង្គភាពខ្លួន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ និងមានទំនាក់ទំនងល្អ ជាមួយពួកគាត់។


ទន្ទឹមគ្នានោះឯកឧត្តម ក៏បានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តស្វែងយល់បន្ថែម ពិសេសចំណេះដឹងផ្នែកពត៌មានវិទ្យា ពង្រឹងទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងត្រូវពង្រឹងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានល្អប្រសើរ នាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើស គ្មានអំពើលួច ឆក់ ប្លន់ជាដើម ៕


ប្រភព៖ ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ