logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពរៀបចំមជ្ឈមណ្ឌលបញ្ជាការសមាហរណកម្មក្រសួងមហាផ្ទៃ
68
08-July-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពរៀបចំមជ្ឈមណ្ឌលបញ្ជាការសមាហរណកម្មក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ផងដែរ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងស្តាប់នូវរបាយការណ៍វឌ្ឍនភាពនៃការសាងសង់ ព្រមទាំងការដំឡើងឧបករណ៍សម្ភារ និងប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ អង្គប្រជុំក៏បានរួមគ្នាពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែម ដើម្បីជំរុញឱ្យការបង្កើតមជ្ឈមណ្ឌលនេះសម្រេចបានជោគជ័យក្នុងពេលឆាប់ៗ ក្នុងគោលដៅបម្រើដល់ការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព។


ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានជំរុញ និងណែនាំដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងកិច្ចសហការ និងសិក្សាបន្ថែមលើផ្នែកបច្ចេកទេស ធ្វើយ៉ាងណាឱ្យការរៀបចំរចនាសម្ព័ន្ធអគារ និងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗនៅក្នុងមជ្ឈមណ្ឌលនេះ ឱ្យដំណើរការទៅបានលឿន រហ័ស និងទាន់ពេលវេលាស្របតាមផែនការដែលបានគ្រោងទុក។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ