logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីវិធានការកាត់បន្ថយបទល្មើស និងការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប
34
31-March-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

សៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាមួយ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោក ស៊ាន គឹមឋាន អភិបាលរងក្រុងសៀមរាប បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីវិធានការកាត់បន្ថយបទល្មើស និងការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអភិបាលរងក្រុង លោក-លោកស្រីប្រធានការិយាល័យអន្តរវិស័យ ចំណុះរដ្ឋបាលក្រុងសៀមរាប លោក-លោកស្រីចៅសង្កាត់ លោក-លោកស្រីប្រធានភូមិ ចំណុះសង្កាត់ទាំង១២ ក្រុងសៀមរាប គ្រឹះស្ថានឯកជន និងក្រុមហ៊ុនសន្តិសុខឯកជន ដែលពាក់ព័ន្ធផងដែរ។


សិក្ខាសាលានេះបានផ្តោតលើមាតិកាសំខាន់ៗ រួមមាន ការវិភាគប្រភេទបទល្មើសដែលកើតឡើងញឹកញាប់ វិធីសាស្រ្តស៊ើបអង្កេត ការប្រមូលព័ត៌មាន ការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌ និងការពង្រឹងកិច្ចសហការជាមួយសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការ បង្ក្រាបបទល្មើស និងគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌឱ្យបានម៉ឺងម៉ាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។


សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ និងការគាំទ្រពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដែលបានជួយសម្រួលឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅស្របតាមផែនការក្នុងរយៈពេល ២ថ្ងៃ ដោយជោគជ័យ ហើយនិងរំពឹងថា លទ្ធផលនៃការពិភាក្សា និងបទពិសោធន៍ដែលទទួលបាន នឹងរួមចំណែកសំខាន់ក្នុងការកាត់បន្ថយបទល្មើស និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរឡើង៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ