logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លីស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល
234
06-March-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់


ប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលរយៈពេល០៣ថ្ងៃពិធីនេះដែរបានរៀបចំឡេីងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។

ពិធីបិទវគ្គនេះដែរមានការអញ្ជើញចូលរួមពីលោក ស្នងការរង និងលោកនាយការិយាល័យ ជំនាញពាក់ព័ន្ធ លោកអធិការនគរបាលក្រុង/ស្រុកនិងសិក្ខាកាមសរុបចំនួន៧៨នាក់ នារីចំនួន០៥នាក់។


ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ បានគោរពថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការរង ដែលបានបើកវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណងតម្រង់ទិសដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីបំពេញតួនាទីភារកិច្ចឱ្យចំគោលដៅ ប្រកបដោយចំណេះជំនាញនិងវិជ្ជាជីវៈនគរបាល។

បន្ថែមពីនេះលោកឧត្តមសេនីយ៍ ស្នងការ បានពន្យល់ណែនាំដល់សិក្ខាកាមឱ្យយកមេរៀនដែលបានសិក្សារយៈពេល០៣ថ្ងៃនេះទៅចែករំលែកដល់មន្រ្តីក្រោមឱវាទ សម្រាប់ចុះអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់និងចំគោលដៅ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើដល់លោកមេប៉ុស្តិ៍ ទាំងអស់ត្រូវយកចិត្តទុកដាក់លើការក្តាប់សភាពការណ៍សន្តិសុខ គ្រប់គ្រងភូមិសាស្រ្ត ជាពិសេសពិនិត្យមើលលើមុខសញ្ញាក្មេងទំនើង និងជំរុញការផ្សព្វផ្សាយវេទិកាសាធារណៈនិងការផ្សព្វផ្សាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនៅតាមមូលដ្ឋាន។


ប្រភព៖ ស្នងការនគរបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ