logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ រស្មី អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការជួញដូរមនុស្ស លើកទី២១ តាមប្រព័ន្ធវីដេអូ
205
21-May-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ រស្មី អនុប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាមន្ត្រីបង្គោលផែនប្រឆាំងការជួញដូរមនុស្ស បានដឹកនាំក្រុមការងារ SOMTC-កម្ពុជា ផែនការងារប្រឆាំងការជួញដូរមនុស្ស អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការជួញដូរមនុស្ស លើកទី២១ តាមប្រព័ន្ធវីដេអូ។


កិច្ចប្រជុំបានពិភាក្សា​ និងផ្លាស់ប្តូរយោបល់លើនិន្នាការបច្ចុប្បន្ន បញ្ហាប្រឈម និងដំណោះស្រាយនានាសម្រាប់ការជួញដូរមនុស្ស។ កិច្ចប្រជុំក៏បានពិនិត្យឡើងវិញចុងក្រោយនៃការអនុវត្តកម្មវិធីការងារ SOMTC ពាក់ព័ន្ធនឹងវិស័យការជួញដូរមនុស្ស (TIP) (២០២២-២០២៥) និងការអនុវត្តផែនការការងារពហុវិស័យអាស៊ានប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស (២០២៣-២០២៨) (Bohol TIP

ផែនការការងារ ២.០)៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ