logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញជាអធិបតី នៃពិធីបាឋកថា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងមហាផ្ទៃ
334
04-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី នៃពិធីបាឋកថា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងថ្នាក់ដឹកនាំតំណាងស្ថាប័ន-អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត៕


ជាកិច្ចចាប់ផ្តើមបើកពិធីបាឋកថា ឯកឧត្តមសន្តិបណ្ឌិត បានមានប្រសាសន៍ស្វាគមន៍នូវវត្តមានដ៏ថ្លៃថ្លារបស់លោកជំទាវ ឈី វិជ្ជរា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ និងសហការី ដែលបានឆ្លៀតពេលអញ្ជើញមកផ្ដល់វគ្គបណ្ដុះបណ្ដាល ក៏ដូចជាការចែករំលែកចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតពាក់ព័ន្ធទៅនឹងការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួង-ស្ថាប័ន នាឱកាសនេះ ។


ជាចុងក្រោយ ឯកឧត្តមសន្តិបណ្ឌិត ក៏បានសំណូមពរដល់លោកជំទាវនិងក្រុមការងារ ជាពិសេសក្រសួងមុខងារសាធារណៈមេត្តាជួយបន្តគាំទ្រ និងក៏សូមគោរពជូនពរ ឯកឧត្តម លោកជំទាវទាំងអស់ សូមមានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ៕


ដោយ៖ អគ្គ​នាយកដ្ឋានបច្ចេកវិទ្យាឌីជីថល​ និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ