logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមសម្ភារ និងកំណត់ទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន
121
13-June-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តពោធិ៍សាត់៖ ដោយអនុវត្តតាមបទបញ្ជានិងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អំពីស្ថានភាពតានតឹងតាមបណ្តោយព្រំដែននោះ ឯកឧត្តម ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកោះប្រជុំបន្ទាន់មួយនៅសាលាខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួម ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំងបី នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥។


កិច្ចប្រជុំនេះក្នុងគោលបំណង ដើម្បីត្រៀមរថយន្ត ស្បៀងអាហារ ថ្នាំពេទ្យ សម្ភារ និងកំណត់ទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាប់និងព្រំដែនខេត្តត្រាត (ប្រទេសថៃ)។


ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍សង្កត់ធ្ងន់ថាពេលនេះជាដំណាក់កាលដែលជនរួមជាតិត្រូវរួបរួមសាមគ្គីគ្នា ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋយើងក្នុងករណីមានហេតុការណ៍កើតឡើងជាយថាហេតុនៅតាមបណ្តោយព្រំដែនកម្ពុជា - ថៃ ដើម្បីយើងជួយអន្តរាគមន៍បានទាន់ពេលវេលា។ ទន្ទឹមនេះយើងក៏ត្រូវនាំគ្នាផ្តល់ការលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិ ដោយផ្សារភ្ជាប់ជាមួយសមរភូមិក្រោយផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ