logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ ស្តីពី “ការកៀរគរឆន្ទៈ នយោបាយ ក្នុងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៅកម្ពុជា”
181
03-April-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ តំណាងក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ ស្តីពី “ការកៀរគរឆន្ទៈ នយោបាយ ក្នុងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅសណ្ឋាគារណូវ៉ូតែលភ្នំពេញ។


កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមដោយ លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ តំណាងក្រសួងពាក់ព័ន្ធ លោកជំទាវអគ្គស្នងការរងនគរបាលជាតិ លោក លោកស្រី មន្ត្រីជំនាញបច្ចេកទេស និងតំណាងអង្គការUN Women សរុបចំនួន ៥០រូប។


កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៤ សំខាន់ៗដូចខាងក្រោម៖

-ពង្រឹងឆន្ទៈនយោបាយ និងភាពម្ចាស់ការ

- លើកកម្ពស់កិច្ចសហការ ជាមួយអន្តរក្រសួង និងស្ថាប័ន

-ផ្តល់ជំនាញបច្ចេកទេស និងការអនុវត្តល្អបំផុត

-កំណត់រកជំហានបន្ទាប់សម្រាប់ការរៀបចំផែនការសកម្មភាពជាតិ NAP និងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ WPS។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ