logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្ទៃក្នុងស្តីពី «ការប្រមូលធាតុចូលសម្រាប់កំណែទម្រង់កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល» នៃបណ្ឌិត្យសភានគរបាលកម្ពុជា
65
26-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្ទៃក្នុងស្តីពី «ការប្រមូលធាតុចូលសម្រាប់កំណែទម្រង់កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល» ដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនិងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ សាស្ត្រាចារ្យ និងគ្រូនគរបាលជាតិមួយចំនួន នាសាលសន្និសីទ-ព្រះរាម (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។


ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានខិតខំប្រឹងប្រែងរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដើម្បីប្រមូលមតិ យោបល់ និងបទពិសោធដ៏មានតម្លៃពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ អ្នកជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ធ្វើទំនើបកម្មកម្មវិធីអប់រំរបស់បណ្ឌិត្យសភា ឱ្យកាន់តែឆ្លើយតបនិងមានឧត្តមភាព។


ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់បថា ក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងការរីកឡើងនៃAI បានធ្វើឱ្យពិភពលោកផ្លាស់ប្តូរយ៉ាងលឿនរហ័សនិងកាន់តែស្មុគស្មាញបំផុត។ «បទល្មើសថ្មីៗ» ដូចជា ឧក្រិដ្ឋកម្មសាយប័រ ការឆបោកតាមប្រព័ន្ធអនឡាញ ភេរវកម្មបច្ចេកវិទ្យា ការលាងលុយ គ្រឿងញៀន ការជួញដូរមនុស្ស ជាដើម កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាពរស់នៅរបស់ប្រជាជន។


ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តថា នៅចំពោះបញ្ហាប្រឈមដ៏ស្មុគស្មាញនេះ កងកម្លាំងនគរបាលមិនអាចពឹងផ្អែកលើតែវិធីសាស្ត្រស៊ើបអង្កេតបែបប្រពៃណីបានឡើយ។ មន្ត្រីនគរបាលសម័យថ្មី ត្រូវតែជាមន្ត្រីដែលមានចំណេះដឹងនិងជំនាញច្បាស់លាស់ និងស្ទាត់ជំនាញ ជាពិសេស ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ហេតុនេះ ការធ្វើកំណែទម្រង់កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនាពេលនេះ មិនមែនជាជម្រើសទៀតទេ ប៉ុន្តែ ជាករណីចាំបាច់និងជាយុទ្ធសាស្ត្រដ៏បន្ទាន់បំផុត ដើម្បីកសាងមូលធនមនុស្សដែលមានភាពធន់និងពោរពេញដោយចំណេះដឹង ជំនាញ សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ។


ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តថា ក្នុងស្មារតីនេះ យើងត្រូវធ្វើបរិវត្តកម្មកម្មវិធីអប់រំរបស់យើង ឈានទៅរកការអនុវត្តវិធីសាស្ត្រអប់រំផ្អែកលើលទ្ធផលសិក្សា(ឬហៅថា OBE) យ៉ាងពេញលេញនាពេលខាងមុខ។


ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងដោយជំនឿជឿជាក់ថា សិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ នឹងទទួលបានគំនិតល្អៗ ជាធាតុចូល និងឧត្តមានុវត្តន៍ល្អៗ ពីឯកឧត្តម សាស្រ្តាចារ្យ លោក លោកស្រី ដែលជាកម្លាំងសាមគ្គីភាពនិងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គុណភាពអប់រំរបស់បណ្ឌិត្យសភា។ 


ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ