logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”
158
07-March-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង សហការជាមួយ រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ។ 


ក្នុងឱកាសនោះដែរ លោកជំទាវ កែវ សាវឿន អភិបាលរងខេត្ត បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសខួបអនុស្សាវរីយលើកទី១១៤ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ។ក្នុងពិធីនេះដែរ ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា៖ កម្ពុជាបច្ចុប្បន្នបានផ្តល់តម្លៃខ្ពស់លើតួនាទីស្ត្រី និងបានលើកតម្កើងតម្លៃស្ត្រីបានល្អប្រសើរ។


ចំណុចនេះបង្ហាញពីភាពរីកចម្រើន និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដោយបានខិតខំលើកតម្លៃស្ត្រីស្មើនឹងបុរស ហើយតម្លៃនៃការងារដែលបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ គឺកិច្ចការងារនៅក្នុងផ្ទះ គឺមានតម្លៃស្មើនឹងការងារនៅក្រៅផ្ទះ។ បន្ថែមពីនោះដែរ រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិបានបញ្ចូលតួនាទីរបស់ស្ត្រីនៅក្នុងក្របខណ្ឌថ្នាក់ដឹកនាំចាប់តាំងពីតួនាទីកំពូលៗ រហូតដល់មូលដ្ឋាន គឺតែងតែមានវត្តមានរបស់ស្ត្រីចូលរួមជានិច្ច។


ប្រភព ៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ