logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារភូមិ នៅក្នុងមូលដ្ឋានសង្កាត់ជ្រាវ
246
16-May-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារភូមិ នៅក្នុងមូលដ្ឋានសង្កាត់ជ្រាវ ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកចៅសង្កាត់ លោកមេភូមិ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងក្រុមហ៊ុនបញ្ចាំ អុីហ្សុីឃែស និងប្រជាការពារភូមិ សរុបចំនួន ១៣០នាក់ ស្រី០៥នាក់។ 


ពិធីសំណេះសំណាលជាមួយប្រជាការពារភូមិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហការល្អ រវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារភូមិ ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅមូលដ្ឋាន។


ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់កម្លាំងកាយចិត្ត របស់បងប្អូនប្រជាការពារភូមិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានកន្លងមក។ 


ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនស្មារតីទទួលខុសត្រូវ និងសហការឱ្យបានជិតស្និទ្ធ ជាមួយអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ ដើម្បីចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ