logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តតាកែវ រៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញ ស្ដីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
60
20-April-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

តាកែវ ៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំធំ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញ ស្ដីពី បច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។


ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ឯកឧត្តម គង់ សុវណ្ណ ប្រធានអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា និងជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក ខេង ខេវិន តំណាងម្ចាស់ជំនួយមកពីសហរដ្ឋអាមេរិក។ 


ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោក លោកស្រីនាយរងការិយាល័យ លោក លោកស្រីនាយ នាយរងផ្នែក និងមន្រ្តីទាំងអស់ចំណុះឲ្យការិយាល័យចរាចរណ៍ផ្លូវគោក លោកអធិការរង លោក លោកស្រីនាយ នាយរងផ្នែក និងមន្ត្រីផ្នែកសណ្ដាប់ធ្នាប់សាធារណៈទាំងអស់ នៃអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង ១០ផងដែរ៕


ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ