logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ឥណ្ឌូណេស៊ី
59
12-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឥណ្ឌូណេស៊ី៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូកម្ពុជា ទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជាដោយមានការអញ្ជេីញអមដំណេីរពី ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងជានាយកគម្រោង។


សម្រាប់កម្មវិធីទស្សនកិច្ចសិក្សានៅថ្ងៃទី៥នេះ គណៈប្រតិភូបានប្រជុំពិភាក្សាជាមួយតំណាងរដ្ឋបាលស្រុក GIANYAR នៃខេត្តបាលី ដើម្បីស្វែងយល់អំពីបទពិសោធល្អៗអំពីការគ្រប់គ្រងសំរាមរបស់ស្រុក និងបានចុះទៅទស្សនកិច្ចសិក្សានៅទីតាំងកែច្នៃសំរាមសម្រាប់ធ្វើជីកំប៉ុស្តិ៍ ក្នុងមជ្ឈមណ្ឌលវប្បធម៌ UBUD ស្ថិតក្នុងស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី។


សូមជម្រាបជូនថា ក្រោយពីគណៈប្រតិភូកម្ពុជាបានជួបប្រជុំពិភាក្សា និងទស្សនកិច្ចសិក្សាអស់រយៈពេលចំនួន ៥ថ្ងៃរួចមក ឯកឧត្តម អ៊ុំ ម៉ារ៉ា បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារនៃការបញ្ចប់ទស្សនកិច្ចសិក្សា និងបានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក នៃខេត្តគោលដៅគម្រោងទាំងអស់ រៀបចំផែនការសកម្មភាពសម្រាប់អនុវត្ត ដោយផ្អែកទៅលើបទពិសោធនល្អៗ និងឆ្លុះបញ្ចាំង ព្រមទាំងកែតម្រូវឱ្យស្របទៅតាមបរិបទនៃរដ្ឋបាលក្រុង ស្រុក នៃខេត្តរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម និងទីលាននៃការគ្រប់គ្រងសំរាមប្រកបដោយចីរភាព។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ