logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្ម ព្រះឃោសធម្ម លន់ សុគន្ធា ក្នុងជន្មាយុ ៥៤ ឈានចូល ៥៥ ព្រះវស្សា
125
12-January-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញពិធីចម្រើនទីឃាយុវឌ្ឍនមង្គល ប្រគេនចំពោះ ព្រះឃោសធម្ម លន់ សុគន្ធា សុគន្ធត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សា អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះវិន័យធរគណខេត្តកណ្តាល ព្រះគ្រូអនុគណស្រុក ខ្សាច់កណ្តាល និងជាព្រះចៅអធិការវត្តស្វាយជ្រំ ក្នុងជន្មាយុ ៥៤ ឈានចូល ៥៥ ព្រះវស្សា ក្រោមព្រះរាជាធិបតីភាព សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភាកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីនេះ ឯកឧត្តម អភិបាលខេត្ត បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមថ្វាយនូវពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូន ព្រះឃោសធម្ម លន់ សុគន្ធា សូមព្រះអង្គ មានព្រះសុខភាពល្អបរិបូរណ៍រឹងមាំ ព្រះជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា ដើម្បីបន្តដឹកនាំធ្វើឱ្យវិស័យពុទ្ធចក្រកាន់តែមានភាពរីកចំរើន សម្រាប់ជាទីប្រតិបត្ត និងជាទីសក្ការៈគោរពបូជាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ តរៀងទៅ។

តាំង​នាម​ថ្នាក់​ដឹកនាំ​ខេត្ត​ មន្រ្តី​រាជការ​កង​កំលាំង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ​និង​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​ខេត្ត​ ឯកឧត្តមអភិបាលបានថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ក្រៃ​លែង​ចំពោះ​គុណូបការៈ​ដ៏​ច្រើន​របស់​ព្រះឃោសធម្ម លន់ សុគន្ធា ​ដដែលព្រះអង្គបានដឹកនាំ​មន្រ្តី​សង្ឃ ​សីល​វន្ត ​សីវតី ​ប្រជា​ពុទ្ធ​បរិស័ទ​ក្នុង​ខេត្ត​ បំពេញបុណ្យ​កុសល ធ្វើ​ទាន ​និង​បាន​ចូល​រួម ​អប់​រំ​សីល​ធម៌ ​ចរិយា​ធម៌​ គុណ​ធម៌​ ក៏​ដូច​ជា ​សតិ​អារម្ម ណ៍​ស្នារតី​ ដល់​ប្រជា​ពុទ្ធ​បរិស័ទ​ តាម​បែប​ព្រះ​ពុទ្ធ​សាសនា ​ដែលនាំ​មក​នូវ​សេចក្តី​សុខ​ក្នុង​ផ្លូវ​ចិត្ត​ប្រកប​ដោយ​ សន្តិ​ភាព​ និង​ការ​អអភិវឌ្ឍ។​

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើទោះបីជាប្រទេសយើងមានការធូរស្រាលពីរកូវីត-១៩ ក៏ដោយ ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវបន្តអនុវត្តតាមវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ​ពីព្រោះបច្ចុប្បន្ននេះពិភពលោកកំពុងតែកើតមានបី​វីរុស​បំលែងថ្មីមួយទៀត គឺប្រភេទ​អូមីក្រុង​ ដែលវីរុស​នេះវាឆ្លង​លឿន​ជាង​វីរុសប្រភេទ​ដែលតា​(Delta)​ គួរឱ្យព្រួយបារម្ភ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានអនាម័យ ត្រូវតែពាក់ម៉ាសជានិច្ច ពិសេសគឺត្រូវនាំគ្នាទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ