logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបើកសន្និបាតបូកសរុប​លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅ​ការងារឆ្នាំ២០២៣
0
31-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីបើកសន្និបាតបូកសរុប​លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅ​ការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រយៈ​ពេល២ថ្ងៃ ចាប់ពីថ្ងៃ៣០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំមជ្ឍមណ្ឌលសេដ្ឋាច័ន្ទ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បើកសន្និបាទថា រាជរដ្ឋាភិបាលបាន​សម្រេច​ជ្រើស​រើសយកខេត្តព្រះសីហនុ ជាទីតាំងម្ចាស់ផ្ទះសម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ អន្តរជាតិ​សំខាន់ៗរួមមាន វេទិការទេសចរណ៍អាស៊ាន២០២២ ពិធីបដិមាភិសេកព្រះថោងនាងនាគទទួលបាន​ជោគជ័យយ៉ាងត្រចេះត្រចង់គួរជាទីមោទនដោយបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសេស​ធានាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈ​សេរីត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពនិងការការពារសន្តិសុខសម្រាប់វេទិការទេសចរណ៍​អាស៊ាន​ឆ្នាំ២០២២ ពីធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហា សន្និបាទក្លឹបឆ្នេរសមុទ្រ ដែល​ស្អាត​បំផុតលើសកលលោកឆ្នាំ២០២២ និងកិច្ចប្រជុំផ្សេងៗទៀតដែលរៀបចំនៅខេត្តព្រះសីហនុ បានប្រព្រឹត្ត​ទៅប្រកបដោយសុវត្ថិភាពយ៉ាងល្អប្រសើរ ចូលរួមលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្ត​រជាតិ​ថែមទៀតផង។

ជាមួយគ្នានេះគណ:បញ្ជាការឯកភាពខេត្ត បានបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការថែរក្សា​សណ្តាប់​ធ្នាប់ និងសុវត្ថិភាពក្នុងសង្គមតាមរយ:ការលើកកម្ពស់វិធានការជំនាញ ទន្ទឹមនេះការខិតខំជម្រុញឪ្យមាន​ការ​ចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលជាហេ​តុធ្វើ​​ឪ្យបទល្មើសព្រហ្មទណ្ឌថយចុះ ៣.១៧ភាគរយ បទល្មើសមជ្ឈឹមថយចុះ ១២ភាគរយ។

ទន្ទឹមនោះរាជរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តនូវយុទ្ធនាការ ប្រតិបត្តិការគ្រម់ៗគ្នាដើម្បីបង្កើនកា​រប្រ​យុទ្ធ​ប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិ​ការប​ង្ក្រា​ប​ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធីការកិច្ចហត្ថពលកម្មបរទេស ការបន្តអ​នុវត្ត​យុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ក្រុមក្មេងទំនើង តាមសហគមន៍​រួមទាំងបទ​ល្មើ​ស​ផ្សេងៗទៀតក៏ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុ​សសម្រេចបានលទ្ធផលគួរ​ឱ្យ​កត់​សម្គាល់​។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ ណែនាំដល់អង្គសន្និបាទបូកសរុបល​ទ្ធ​ផល ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូ​វ​បញ្ចេ​ញមតិយោ បល់តាមក្រុមនិមួយៗឪ្យបានផុលផុស ដើម្បីចូលរួមពិភាក្សាឪ្យទូលំទូលាយ​ក្បោះក្បា​យ​​រ​វាងក្រុមពិភាក្សីនិមួយៗ មានលោកអភិបាលរងខេត្តម្នាក់ជាអ្នកដឹកនាំក្រុម និងសុំលើ​ក​ជា​​សំ​ណើ​រ យោបល់ និងសំណូមពរ ហើយរដ្ឋបាលខេត្តនឹងទទួលយកស​ម្រាប់ទិសដៅនៃភាពជោគ​ជ័យ​អនុវ​​ត្ត​ការ​ងាររបស់រដ្ឋបាលខេត្ត ពិសេសសមិទ្ធផលដែលយើងអនុវត្តបាននាពេលកន្លងមក និងប្រមូល​ធាតុ​ចូល ដើម្បីធ្វើការកែលម្អដឹកនាំឆ្នាំខាងមុខប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។

សូមបញ្ជាក់ថា សន្និបាតរបស់រដ្ឋបាលខេត្តព្រះសីហនុ យើងជ្រើសប្រធានបទចំនួន ៧ក្រុម ដើម្បីធ្វើកា​រពិនិត្យ ពិភាក្សាគ្នា មានដូចជា ១.ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ២.ការប្រយុទ្ធ​ប្រ​ឆាំងគ្រប់ទម្រង់ នៃការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងការធ្វើអធិការ​កិច្ចហត្ថព​លក​របរទេស ៣.ការផ្តល់សេវារដ្ឋបាល ការដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ អង្គភា​ពច្រក​ចេ​ញចូលតែមួយខេត្ត ក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ ៤.យន្តការដោះស្រាយ​ទំនា​ស់ក្រៅ​ប្រព័ន្ធតុលាការ ៥.យន្តការគាំទ្ររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់៦.ការគ្រប់គ្រងកាកសំ​​ណល់​​​​រឹង រាវ និងអនាម័យបរិស្ថាន និងទី៧.ការងារទេសចរណ៍ ដើម្បីធ្វើការពិភាក្សាតាមក្រុមនីមួយៗ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ